ព្រឹតិ្តការណ៍ថ្មីៗ

កុំតែបានអ្នកជិតខាង ឃើញទាន់ កុំអីបានសម្រេចបាត់

3 ខែ មុន 341 តូ សុផល

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់ ​ចាប់​ឃាត់ខ្លួន​ក្នុងករណី​ប៉ុនប៉ង​ចាប់រំលោភសេពសន្ថវៈ​ទៅ​លើក្មេងស្រី​រងគ្រោះ។ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦ ​និង ​២០​ នាទី ដោយ​កម្លាំង​ជំនាញ​នៃ​អធិកា​រដ្ឋា​នគរបាល​ស្រុកត្រាំកក់ នៅ​ចំណុច​ព្រៃ​ប្រេងខ្យល់ ស្ថិតនៅឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រាំកក់​ប្រាប់ថា ជនសង្ស័យ​មានឈ្មោះ ហ៊ា សុគន្ធា ភេទប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​១​គុម្ព ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ បានធ្វើ​សកម្មភាព​ប៉ុនប៉ងចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ជនរងគ្រោះឈ្មោះ ង ស.ភ អាយុ​១៥​ឆ្នាំ​ រស់នៅ​ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ តែ​មិនបាន​សម្រេច ដោយ​អ្នកជិតខាង​ឃើញ​ទាន់​ និង​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បីធ្វើការ​ឃាត់ខ្លួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ក្នុងករណី​ប៉ុនប៉ង​រំលោភ​ខាង​លើនេះ​ ត្រូវបាន​កម្លាំង​ជំនាញ​ស្រុក​ត្រាំកក់ ​ធ្វើការសាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តតាកែវ​ ចាត់ការ​បន្ត​តាមនីតិវិធី​៕ដោយ សុខន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ