ព្រឹតិ្តការណ៍ថ្មីៗ

Breaking News : មុននេះបន្តិច​ ប្រធានរដ្ឋបាល នៃនាយកដ្ឋាននគរបាលការពារ អគ្គស្នងការនគរបាលជាតិ បាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ធ្វើការ!

3 ខែ មុន 3959 តូ សុផល

រាជធានីភ្នំពេញ ៖មុននេះបន្តិច​ នាយផ្នែកការពារគោលដៅ​ ២​ នៃ​ នាយកដ្ឋាននគរបាលការពារ​ ១​ រូបឈ្មោះ​ វ៉ន​ ហាក់​ បានបាញ់សម្លាប់ខ្លួន​នៅក្នុងអង្គភាពបង្ករការភ្ញាក់ផ្អើលពេញអង្គភាព​ ។​

គេមិនទាន់ដឹងមូលហេតុ​ពិតនៃការ​បាញ់សម្លាប់ខ្លួននៅឡើយទេ​ តែបើតាមមន្ត្រីនៅក្នុងអង្គភាពជាមួយគ្នា​ បានបង្ហើបអោយដឹងថា​ លោក​ វ៉ន​ ហាក់​ មានជម្ងឺផ្លូវចិត្ត​ហើយធ្លាប់ត្រូវបាន​វៀតណាមបញ្ជូនត្រលប់មកប្រទេសវិញ​នៅពេលលោកទៅរៀននៅប្រទេសវៀតណាម​ ។​

សមត្ថកិច្ចបាននឹងកំពុងត្រួតពិនិត្យទីកន្លែងកើតហេតុដើម្បីស្រាវជ្រាវរកមូលហេតុពិតនៃការស្លាប់នេះ​ ។

ព័ត៌មានលម្អិតនឹង Update បន្តិចទៀតនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ