ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌឬស្សីកែវ កំពុងសំរុកបង្ក្រាបសំបុកបនល្បែង និង គ្រឿងញៀន!

6 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ ក្រោយពីបានបើកការស្រាវជ្រាវ ឈានដល់ការកំណត់ម៉ោងពេលធ្វើសកម្មភាព នៅយប់ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង២៣ និង ៣០នាទីយប់ កំលាំងជំនាញខណ្ឌ ប៉ុសិបានបើករង្វង់កិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ចំពោះមុខសញ្ញាជួញដូរគ្រឿងញៀន នៅក្នុទីតាំងលបលួច បើកលេងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានបង្ក្រាបព្រមៗគ្នាក្នុងពេលតែមួយចំនួន០២ទីតាំងផ្សេងៗគ្នា ស្ថិតនៅចំណុចសំណង់មិនរៀបរយជួរមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ខណ្ឌឬស្សីកែវ ក្នុងនោះចំពោះតំបន់សំណង់មិនរៀបរយខាងលើ កន្លងមកត្រូវបានអធិការដ្ឋានស្រាវជ្រាវឃើញ នឹងបើកការបង្ក្រាបជាបន្តបន្ទាប់ តែសមាសភាពទាំងនេះ នៅតែបន្តភាពអសកម្មដោយផ្អាកសកម្មភាពលេងពេលថ្ងៃ បង្វេរ មកលបលួចបើកលេងពេលយប់វិញ ប៉ុន្តែជាវិធានការជំនាញ សមត្ថកិច្ចយើងបានធ្វើការកំណត់ នឹងត្រួតពិនិត្យជាប់ជាប្រចាំចំពោះទីតាំងដែលធ្លាប់បានបង្ក្រាបកន្លងមក ករណីដែលមានសកម្មភាពសមត្ថកិច្ចយើង នឹងបើកការបង្ក្រាបភ្លាមៗតែម្តង។

ជាលទ្ធផលក្នុងរង្វង់កិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន÷
១ ឈ្មោះ សៅ វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ(ជួញដូរ នឹងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។
២ ឈ្មោះ អេង ណា ភេទប្រុស អាយុ ១៥ឆ្នាំ (ប្រើប្រាស់ នឹងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។
៣ ឈ្មោះ ចាន់ ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ (ប្រើប្រាស់ នឹងលេងល្បែងហ្គេមបាញ់ត្រីស៊ីសង)។

វត្ថុតាងដកហូតរួមមាន
១ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំល្មម។
២ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
៣ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៤ ទូហ្គេមបាញ់ត្រីចំនួន២គ្រឿង។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត បាននឹងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ។
ទិសដៅបន្ត អនុវត្តន៍តាមអនុសាសន៍ នឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិបាលរាជធានី នឹង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងករនគរបាលរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌ ប៉ុសិ៍បន្តដាក់ការត្រួតពិនិត្យ នឹងស្រាវជ្រាវគ្រប់ទីតាំងជាប់ជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ