ព្រឹតិ្តការណ៍ថ្មីៗ

បាបកម្ម! ចូលបន្លំយកកាបូបលុយជនរងគ្រោះកំពុងតែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវប្រជាពលរដ្ឋចាប់វាយសល់តែដង្ហើមចង្រិត

6 ខែ មុន 559 តូ សុផល

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតគ្នាវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួនសល់តែដង្ហើមចង្រឹតក្រោយពីធ្វើសកម្មភាពបន្លំលួយយកកាបូបលុយពីជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២:៥៥នាទី ថ្ងៃទី២៨ ខែកុម្ភះឆ្នាំ ២០១៨ នៅចំណុចខាងមុខវត្តឧណាឡោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុគឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរឺម៉កម៉ូតូកង់បីដោយមានជនរងគ្រោះរងរបួស ហើយពេលនោះជនសង្ស័យបានធ្វើជាទៅជួយលើកជនរងរគ្រោះនិងបន្លំយកកាបូប លុយពី ជនរងគ្រោះរួចដើរចេញពីកន្លែងកើតហេតុបំណងគេចខ្លួន។ ប្រភពបានបន្តថា ពេលដែលឃើញដូចឆ្នេះប្រជាពលរដ្ឋបានសួរទៅជនសង្ស័យថា យកកាបូបលុយគេទៅណា ពេលនោះស្រាប់តែជនសង្ស័យរត់បំណងគេចខ្លួនតែត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បាននិងព្រួតវាយម្នាក់មួយដៃមួយជើងសល់តែដង្ហើមចង្រឹតសន្លប់ស្តូកស្តឹងតែម្ដង។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានហៅ រថយន្ដសង្គ្រោះបន្ទាន់ដឹកជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតទើបយកទៅសួរនាំពេលក្រោយ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ