ព្រឹតិ្តការណ៍ថ្មីៗ

ល្បែងស៊ីសង និងគ្រឿងញៀនពិតជាសម្បូរមែន ក្នុងខណ្ឌឬស្សីកែវ

2 ខែ មុន 174 តូ សុផល

ភ្នំពេញ៖ ក្រោយពីបានបើកការស្រាវជ្រាវ ហើយឈានដល់ការកំណត់ម៉ោងពេលធ្វើសកម្មភាព នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៥និង ០០នាទីកំលាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងនគរបាលរដ្ឋ បាលប៉ុស្តិ៍សង្កាត់ទួលសង្កែទី១ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ដោយក្រសោបចំពោះមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងលបលួចបើកលេងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ចំនួន០៣ទីតាំងផ្សេងៗគ្នាក្នុងពេលតែមួយ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម១ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដែលមានទីតាំងស្ថិតនៅតំបន់ផ្លូវរថភ្លើង កន្លងមកត្រូវបានអធិការដ្ឋានស្រាវជ្រាវឃើញ នឹងបើកការបង្ក្រាបជាបន្តបន្ទាប់ តែសមាសភាពទាំងនេះ នៅតែបន្តសកម្មភាពលបលួបបើកដដែល ។

ជាលទ្ធផលក្នុុងប្រតិបត្តិការនេះកំលាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ (ស្រី០៤នាក់) ដកហូតវត្ថុតាងបានមួយចំនួន រួមមាន ៖ 

១ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់។
២ ដាវកែឆ្នៃចំនួន០២ដើម។
៣ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ ។
៤ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៥ ទូហ្គេមបាញ់ត្រីចំនួន៣គ្រឿង។
៦ សៀវភៅកត់ពុងចំនួន០១ក្បាល។

បច្ចុប្បន្ននេះ កំលាំងជំនាញនគរបាលខណ្ឌ បាននឹងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូន ជនសង្ស័ង និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ជាបន្ត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ