ព្រឹតិ្តការណ៍ថ្មីៗ

បទល្មើសបន្តកើតមានរាល់ថ្ងៃ ខណៈនាយប៉ុស្តិ៍រត់ចោលជួរទៅសម្ងំសុខនៅក្រសួង

5 ខែ មុន 2423 តូ សុផល

ភ្នំពេញ៖ ស្ត្រីម្នាក់ខណះចេញពីស្រុកមកទិញឥវ៉ាន់នៅភ្នំពេញនិងឆ្លៀតមកលេងផ្ទះបងប្អូន ផងលុះជិះម៉ូតូឌុបចេញពីផ្ទះបងប្អូនគោលបំណងត្រឡប់ទៅស្រុកវិញស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបដែលក្រវ៉ាត់ជាប់នៅចង្កេះយកទៅបាត់ដោយសុវត្តិភាព។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២៨កុម្ភះ ២០១៨ នៅចំណុចស្តុបមុខវត្តសំរោង អណ្តែតផ្លូវ១០១៩ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ កើត ចាន់ឌី អាយុ៣០ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិវាំងឃុំជីផុចស្រុកមេសាងខេត្តព្រៃវែង។

ប្រភពពីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនកើតគាត់បានជិះម៉ូតូឌុបចេញពីផ្ទះបងនៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខគោលបំណងត្រឡប់ទៅស្រុកកំណើតវិញខណះជិះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិញម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់សេ១២៥ពណ៌ខ្មៅមិនចាំស្លាកលេខមកពីក្រោយរួចធ្វើសកម្មភាពឆកកាបូបដែលគាត់ដាក់វ៉ាត់ជាប់និងចង្កេះបានសម្រេចហើយកេចខ្លួនបាត់តែម្តង។

ស្ត្រីដដែលបានប្រាប់ទៀតថានៅក្នុងកាបូបខាងលើគាត់បានដាក់លុយមកមកទិញ៌វ៉ាន់នៅភ្នំពេញនៅក្នុងនេះបានបាត់បង់លុយជាងមួយពាន់ដុល្លាលុយខ្មែរជាងដប់ម៉ឺនទូរស័ព្ទម៉ាក អាយហ្វូនហ្វាយចំនួន២គ្រឿងនិងឯកសារមួយចំនួន។

គួររលឹកដែរថា តាំងពីបង្កើតបន្ថែមប៉ុស្តិ៍នគរបាល២បន្ថែមទៀតក្នុងខណ្ឌសែនសុខ  បទល្មើសចេះតែកើតមានឥតឈប់ឈ  ជាពិសេស នាយប៉ុស្តិ៍ភ្នំពេញថ្មីដែលទើបឆ្លងទ្វីបពីខណ្ឌផ្សេងមកកាន់តំណែងមិនបានប៉ុន្មានផង បានរត់ចោលប៉ុស្តិ៍ដោយលិចលឺថា គ្មានសមត្ថ ភាពក្នុងការដឹងនាំ តែមតិខ្លះលើកឡើងថា មកពីនាយប៉ុស្តិ៍ខាងលើ ចំណាយលុយផ្ទះមកបំរើការក្នុងអង្គភាព  ក៍រត់ទៅសម្ងំយកសុខ នៅឯក្រសួង គិតទៅមានសព្វមានគ្រប់ អ្នកចង់ធ្វើមិនបានធ្វើ អ្នកមិនចង់ធ្វើបែរជាបានធ្វើ អ្នករងទុក្ខគឺប្រជារាស្ត្រ!

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ