ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រ ខេត្តកំពង់ស្ពឺ

1 ឆ្នាំ មុន 134 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨

នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពីពិធីសំណេះសំណាលនេះ(Live)នៅម៉ោង ៨:០០នាទីព្រឹក ពីតំបន់រោងចក្រ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

https://www.facebook.com/hunsencambodia/videos/1622112227837268/?hc_ref=ARQV2fJl8XqwhdaqRWDyLmY06fX1LYJ80bBtlMPpEHpR2TrL5XOmPoHEQ8FVmdmJvHo

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ