ព្រឹតិ្តការណ៍ថ្មីៗ

កម្ពុជា និងរុស្សី ឈរលើកិច្ចសហប្រតិបត្តិការល្អក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព

7 ខែ មុន 114 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨

នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម នីកូឡាយ ស្ពាស្គី អគ្គនាយករង សាជីវកម្មថាមពលបរិមាណូរដ្ឋROSATOM នៃប្រទេសរុស្ស៊ី។ បន្ទាប់ពីកិច្ចស្វាគមន៍គ្នាទៅវិញទៅមក ភាគីទាំងពីរបានកោតសរសើរសមិទ្ធផលសម្រេចបានក្នុង ការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងរដ្ឋាភិបាលទាំងពីរពិសេស ការចុះកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព នៅអំឡុងពេលមហាសន្និបាតលើកទី៦១ នៅទីក្រុងវីយ៉ែនណា ប្រទេសអូទ្រីស។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទចំនួន០៣រួមមាន៖ ១) ការពន្លឿនការរៀបចំមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២) តម្រូវការអប់រំ និងបណ្តុះបណ្តាលរបស់ភាគីកម្ពុជាសម្រាប់ស្នើទៅភាគីរុស្ស៊ី និង ៣) សេចក្តីព្រាងស្តីពីកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅលើទឹក ដីព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបាន ឯកភាពអនុញ្ញាតឱ្យក្រុមការងាររួមកម្ពុជា-រុស្ស៊ី បន្តពិភាក្សាលំអិតលើទិដ្ឋភាពបច្ចេកទេស ដើម្បីឈានទៅរកការសម្រេចការងារខាងលើបានឆាប់រហ័ស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ