ព្រឹតិ្តការណ៍ថ្មីៗ

មិនទាន់គ្រប់គ្រងស្ថានភាពអគ្គិភ័យ នៅផ្នែកខាងក្រោយមជ្ឈមណ្ឌល Rock នៅឡើយ!

9 ខែ មុន 92 តូ សុផល

រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ម៉ោង១៦ និង៣០នាទី

មានអគ្គីភ័យមួយកន្លែងកើតឡើង នៅផ្នែកខាងក្រោយមជ្ឈមណ្ឌលរ៉ុក (Rock) តាមបណ្តោយមហាវិថីព្រះមុនីវង្ស (៩៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នេះជាព័ត៌មានបឋម សេចក្តីលំអិតចំពោះអគ្គីភ័យខាងលើ នឹងសូមរាយការណ៍ជូនពេលក្រោយ។

ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន១៦ គ្រឿង និងកំពុងតែពន្លត់យ៉ាងសកម្ម។

សូមបងប្អូនដែលត្រូវធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស (៩៣)នេះ បើអាចបង្វែរទិសបានគួរត្រូវ

បញ្ជៀសការកកស្ទះចរាចណ៍ សូមអរគុណដែលបានទុកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!