ព្រឹតិ្តការណ៍ថ្មីៗ

ជនរងគ្រោះ ៣ គ្រួសារ ដោយភ្លើងឆេះផ្ទះកាលពីម៉ោង៩យប់ ថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ ២០១៨ នៅស្រុកក្រូចឆ្មារ ទទួលអំណោយកាកក្រហមកម្ពុជា

9 ខែ មុន 88 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូុវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ដោយមានការរួមដំណើរពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ទៅចែកជូន ជនរងគ្រោះ ៣ គ្រួសារ ដោយភ្លើងឆេះផ្ទះកាលពីម៉ោង៩យប់ ថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ ២០១៨ នៅភូមិទី៤ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមប្រធាន បានសំដែងនូវការសោកស្តាយចំពោះឧប្បទ្ទវហេតុ ដែលបណ្តាលឲ្យមានភ្លើងឆេះផ្ទះសម្បែង របស់បងប្អូនទាំង ៣ គ្រួសារ ព្រមទាំងបានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ និងគិតគូដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ វណ្ណ:ភាព ជាតិសាសន៏ ជំនឿសាសនា និងនិន្នាការនយោបាយអ្វីឡើយ ។

អំណោយដែលបានផ្តល់ជូនដល់បងប្អូនទាំងនោះរួមមាន : ០១ គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ទទួលបាន​ អង្ករ ៥០ kg , ទឹកត្រី១យួរ , ទឹកសុីអ៊ី១យួរ​ , ត្រីខ១០កំប៉ុង​ , ទឹកសុទ្ធ២កេះ​ , មី១កេះ​ , តង់កៅស៊ូ១ផ្ទាំង​ , សំភារ:ផ្ទះបាយ១ , សំភារ:ដំណេក១ឃីត​ និងថវិកា២០ម៉ឺនរៀល ។ ឯជនរងគ្រោះ​ ២ គ្រួសារផ្សេងទៀត ដែលរងគ្រោះស្រាលជាង ផ្តល់ជូនថវិកា ១០ម៉ឺនរៀល និងសំភារ:ដូចគ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!