ព្រឹតិ្តការណ៍ថ្មីៗ

ផឹកសុីស្រវឹង! បង្កជាហឹង្សាបណ្ដាលឲ្យបុរសម្នាក់រងរបួសស្នាមកាំបិតពេញខ្លួននិងម្នាក់ទៀតត្រូវប្រជាពលរដ្ឋវាយស្ទើរស្លាប់

9 ខែ មុន 62 តូ សុផល

រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្នាមកាំបិតចាក់ស្ទើរតែពេញដងខ្លួនត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ខណៈដែលកំពុងអង្គុយផឹកសុីហើយត្រូវបុរសម្នាក់ទៀតចាក់ជាច្រើនកាំបិត ចំណែកជនបង្កក្រោយពីបង្កហេតុត្រូវប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុនាំគ្នាព្រួតវាយស្ទើរស្លាប់រួចនាំគ្នាគេចខ្លួនបាត់អស់។

ហេតុការណ៍ដ៏រន្ឋត់នេះបានកើតឡើងនៅវេលាម៉ោង១២:១០រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៦ ខែកុម្ភះ​ ឆ្នាំ​២០១៨ ​នៅចំណុចសួនខាងណាហ្គារវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឺបុរសរងគ្រោះបានមកអង្គុយផឹកសុីនៅកន្លែងកើតហេតុហើយស្រាប់តែមានបុរសម្នាក់ទៀតដែលជាជនបង្កមិនដឹងថាស្រវឹងមកពីណាទេបានមករករឿងអុកឡុកជនរងគ្រោះនិងចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលអោយរងរបួសពេញខ្លួន។ ភា្លមៗនោះដោយមើលឃើញដង្វើដ៏ព្រៃផ្សៃរបស់ជនបង្កធ្វើទៅលើជនរងគ្រោះសាហាវពេកទើបអ្នកនៅជិតកន្លែងកើតហេតុនាំគ្នាព្រួតវាយជនបង្កសល់តែដង្ហើមចង្រឹតរួចនាំគ្នាគេចខ្លួនបាត់អស់។

គួរបញ្ជាក់ថា នៅចំណុចសួនខាងណាហ្គារវើលដែលមានព្រុំប្រទល់ជាប់ខណ្ឌដូនពេញនិងខណ្ឌចំកាមនគឺសំបូរទៅដោយក្រុមក្មេងទំនើងជាច្រើនក្រុមមកអង្គុយផឹកសុីជារៀងរាល់យប់និងបង្កហឹង្សាជាញឹកញាប់។ ចំណែកកាលក់ដូរវិញគឺលក់ទាំងលើដងផ្លូវនិងលើសួន ដែលធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង ហើយនៅពេលមានរឿងម្ដងៗសមត្ថកិច្ចទាំងពីរខណ្ឌគឺរុញដាក់គ្នាទៅវិញទៅមកបើទោះបីជាមានបែងចែកព្រុំប្រទល់ច្បាស់លាស់យ៉ាងណាក៏ដោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!