ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចនគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឆក់កាបូបលុយ

4 ខែ មុន 237 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១១កើត ខែ ផល្គុន​ ឆ្នាំ រកា​ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងនៅថ្ងៃទី២៥/ ០២/២០១៨ វេលាម៉ោង ១២.២០ នាទី

មានករណី លួច ឆក់កាបូបលុយកើតឡើងនៅចំណុចមុខផ្ទះលេខ៩០អឺ០ ផ្លូវលេខ១២៨ កែងផ្លូវលេខ១០៧ ភូមិ ៣ សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ,បង្កដយជនសង្ស័យ០៣នាក់មានឈ្មោះ ៖
​១-ម៉ាប់ ឆាយហេង ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ និង ទីលំនៅ មិនពតប្រាកដ ( ជនដៃដល់ ) ។
​២-ឡាក់ ណាក់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ ប៉ីឡាបុង ស្នាក់នៅផ្ទះជួលបន្ទប់លេខ ០៤៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ។
​៣-លាភ សុវណ្ណរ៉េត ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ សន្តិសុខ ធានាគារប៊ូយុង ទីលំនៅ​ផ្ទះមិនចាំលេខ ផ្លូវលេខ២៤០ សង្កាត់ ជ័យជំនៈ ខណ្ឌ ដូនពេញ ។
​វត្ថុតាងដកហូត ៖ ម៉ូតូ ០១ គ្រឿង ម៉ាកSUZUKI NEXពណ៌ ខ្មៅ-ក្រហម សេរី ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1JI-0294 លេខម៉ាស៊ីន 324547 លេខតួ 324612 , កាបូដៃពណ៌ ខ្មៅ ចំនួន ០១ , ប្រាក់ដុល្លារចំនួន ៤៥០$ ( បច្ចុប្បន្នប្រគល់ជនរងគ្រោះវិញ ) ។
​ជនរងគ្រោះឈ្មោះ យ៉ង់ ហូលែន ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ និស្សិត សកលវិទ្យាល័យន័រតុន ទីលំនៅផ្ទះលេខ ៤៨អឺ៣ ផ្លូវ ១៦៨ សង្កាត់ អូឫស្សីទី ១ ខណ្ឌ ៧ មករា ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣ នាក់ និង ម៉ូតូ កំពុងឃាត់នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ