ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បញ្ជាអោយចុះចាប់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិស ទាំងយប់ទាំងថ្ងៃ!

1 ឆ្នាំ មុន 199 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង៧និង០០នាទី ដល់ម៉ោង២២ និង០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល៖  បានធ្វើការឃាត់យានយន្តសរុបចំនួន១៦ គ្រឿងរួមមាន៖
១- ម៉ូតូចំនួន១៤ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន០២ គ្រឿង
៣- រថយន្ត ( គ្មាន ) គ្រឿង

 បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ