ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់បណ្ដាលពីការប្រើប្រាស់សារធាតុញៀន!

2 ខែ មុន 191 តូ សុផល

ភ្នំពេញ៖ សារធាតុញៀនមានច្រើនប្រភេទ ក្នុងនោះមានសារធាតុមួយចំនួនដែល យើងជួបប្រទះជាញឹកញាប់ និងបង្ករផលវិបាកដល់អ្នកប្រើប្រាស់ ដូចជា ៖ មេតំហ្វេតាមីន( Méthamphétamine) អំហ្វេតាមីន(Amphétamine) កញ្ឆា (Cannabis) កូកាអ៊ីន(Cocaïne) និងEctasy ជាដើម ល។ ជាទូទៅសារធាតុទាំងនេះអាចបង្ករបញ្ហាដល់ អ្នកប្រើប្រាស់ ឲ្យបាត់បង់ នូវភាពជាម្ចាស់ការក្រោយពីការប្រើប្រាស់លើសកំរិត រឺប្រើជាប្រចាំ។ ផលវិបាកទាំង នោះរួមមាន ការរំខានក្នុងការបំពេញភារកិច្ច ការសិក្សា ជីវភាពរស់នៅ និងសង្គម។

រោគសញ្ញា នៃការបង្ករឡើងដោយសារធាតុញៀន ចំពោះអ្នកប្រើប្រាស់សារធាតុញៀន ប្រភេទ៖

១) Méthamphétamine និង Amphétamine៖
មិនឃ្លានអាហារ ចុះស្គម រីកប្រសីភ្នែក ឆាប់ផ្អើល ធ្លាក់ទឹកចិត្ត បាត់បង់វិចារណញាណ បែកញើសជោគខ្លួន ញ័រ ឆេវឆាវ ថប់បារម្ភណ៍ កាច ស្រវាំងភ្នែក វង្វេង ឡេះឡះ។

២) Ectasy
រមួលក្រពើ ឡើងកំដៅខ្លួន អាចបណ្ដាលដល់ស្លាប់ កើនឡើងចំណង់ផ្លូវភេទ

៣) Cocaïne
ពិបាកផ្តោតអារម្មណ៍ វងេ្វង ថប់បារម្ភណ៍ ធ្លាក់ទឹកចិត្ត ឆាប់ផ្អើល រីកប្រសីភ្នែក វិបត្តិដំណេក មិនឃ្លាន ថយចំណង់ ផ្លូវភេទ និយាយច្រើន ឆេវឆាវ។

៤) Cannabis
ភ្នែកក្រហម ស្ងួតមាត់ សើចម្នាក់ឯងមិនឈប់ ភ្លេចភ្លាំង គ្មានកំលាំង ល្វើយ ផ្លាស់ប្ដូរឥរិយាបថភ្លាមៗ។ការធើ្វការវិភាគរោគវិនិច្ឆ័យ រកវត្តមាន សារធាតុញៀន ត្រូវពឹងផ្អែកលើការពិនិត្យទឹកនោម។

ដើម្បីជៀសផុតពីផលវិបាកទាំងនេះ សូមនៅឆ្ងាយពីអ្នកប្រើប្រាស់ គ្រឿងញៀន និងបើមានបញ្ហាសុខភាពសូមពិនិត្យពិគ្រោះជាមួយ គ្រូពេទ្យជំនាញមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាល ទាន់ពេលវេលា។ Page Calmette Hospital

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ