ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ្ញា លឹម ហេង ថៅកែកាស៊ីណូ កំពុងល្បីលើមុខជុំនួញដឹកឈើប្រណិតខុសច្បាប់

7 ខែ មុន 419 តូ សុផល

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៨ មានសេចក្ដីរាយការព័ត៌មានថា រថយន្ដបែន របស់លោកឧកញ្ញា លឹម ហេង បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតគ្រប់ប្រភេទយ៉ាងសកម្មរាងរាល់ថ្ងៃ។

ប្រភពប្រាប់ថា លោកឧកញ្ញា លឹមហេង បានប្រើប្រាស់មេការម្នាក់ឈ្មោះរហស័នាម ប៉េពី ជាអ្នកដើរបំផុសប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន នៅក្នុងខេត្តឧត្តរមានជ័យ អោយកាត់អាឈើលក់មកអោយខ្លួន និងដឹកបន្ដរយកទៅស្តុបទុកនៅក្នុងឃ្លាំងមួយកន្លែង ទល់មុខការស៊ីណូ នៅជាប់ច្រកទ្វាអន្តរជាតិជាំសាង៉ាំ ភូមិជាំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង បានអោយដឹង ថា សកម្មភាពដឹកជញ្ជូនបទល្មើស ឈើរបស់លោកឧកញ្ញាលឹមហេង ភាគច្រើនជាប្រភេទឈើ ធ្នង់ សុក្រម ផ្ចឹក ដែលសុទ្ធសឹងជាឈើប្រណិត និងឈើលេខមួយ។ ពួកគាត់បន្ដថា សកម្មភាពដឹកជញ្ជូនឈើរបស់លោកឧកញ្ញា បានធ្វើការដឹកជញ្ជូនយ៉ាងគឈ្លើនទាំងកណ្ដាលថ្ងៃតែម្ដង ដោយគ្មានអាជ្ញាធរ័ សមត្ថកិច្ច និងសមត្ថកិច្ចជុំនាញណាម្នាក់ ធ្វើការទុបស្កាត់រឺក៍ធ្វើការបង្ក្រាបនោះឡើយ។

បទល្មើសព្រៃឈើខាងលើមិនត្រូវបានសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបឡើយសង្ស័យថា ត្រូវដងត្រូវផ្លែគ្នា រឺក៍ខ្លាចអំណាចរបស់ឧកញ្ញា លឹម ហេង ?

ប្រភពបានបង្ហើបអោយដឹងថា ស្ថាបន័ពាក់ពន្ធ័ជាច្រើន នៅក្នុងស្រុកអន្លង់វែង បាននាំគ្នាទៅបើកប្រាក់ពីបទល្មើសឈើ ពីមេការ របស់លោកឧកញ្ញា លឹម ហេង នៅក្នុងការស៊ីណូច្រកអន្តរជាតិជាំសាង៉ាំ ស្ទើរាងរាល់ថ្ងៃ និងរាងរាល់ដើមខែ។ ដោយសកម្មភាពដឹកជញ្ជូនបទល្មើសឈើរបស់លោកឧកញ្ញា បានប្រព្រឹត្តធ្វើ ឡើងជាច្រើនឆ្នាំមកហើយ ។

ដោយមេការលោកឧកញ្ញា ម្នាក់បានអះអាងថា យកទៅប្រើប្រាស់កែឆ្នៃជាគ្រឿងសង្ហារឹមនៅក្នុងការស៊ីណូ។ លោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង លោកឆ្លើយថា អត់ដឹងទេ ដោយឡែក លោកអ៊ឹម សាវ រិទ្ធ នាយខណ្ឌ័រដ្ឋបាលព្រៃឈើ លោក ថាក្រែងយកទៅអភិវឌ្ឍនៅលើការស៊ីណូ តែលោកមិនបានបញ្ជាក់អំពីទិន្នយ័ច្បាស់លាស់ អំពីការប្រើប្រាស់ឈើ វាយតំលៃប្រម៉ូលថវិកាចូលរដ្ឋនោះទេ ដែលឈើរាប់ពាន់រាប់ម៉ឺនម៉ែត្រគូប ប្រើប្រាស់ដោយគ្មានចំណូលរដ្ឋមួយរៀល៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ