ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេនៅខេត្តកណ្តាល

1 ឆ្នាំ មុន 233 តូ សុផល

កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរការ នព្វ​ស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨

បានបើកកិច្ចប្រជុំត្រួតពិនិត្យផែន​ការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើឡើងនៅដងទន្លេបាសាក់ ខាងមុខសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី​០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គ​ស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចួលរួម​ពីក្រសួ​ពាក់ព័ន្ធ ,ប្រធានមន្ទីរជុំវិញខេត្ត ,លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរ​បាលខេត្ត ,លោកស្នងការរង ,អធិការនគរបាលស្រុក/ក្រុងទាំង១១ ,សមត្ថកិច្ចកងរាជអាវុធ​ហត្ថ និងសមត្ថកិច្ចយោធាជាច្រើនរូបទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ