ព្រឹតិ្តការណ៍ថ្មីៗ

ថោកហួសឪពុកចាប់រំលោភកូនស្រីខ្លួនឯង

3 ខែ មុន 701 តូ សុផល

ខេត្តស្ទឹងត្រែង÷ នគរបាលខេត្តស្ទឹងត្រែងអោយដឹងថាកាលពីល្ងាចថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានចាប់ខ្លួនបុរសម្នាក់ឈ្មោះឆាយ សុភ័ណ្ឌ ភេទប្រុសអាយុ៤០ឆ្នាំមានមុខរបរជាកសិករ និងជាប្រជាការពាររស់នៅចំនុចវាលព្រីងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមពាក្យបណ្តឹងរបស់កូនស្រីបង្កើតថាបានចាប់រំលោភនាងរហូតបានសម្រេច។

តាមការបណ្តឹងកូនស្រីច្បងរបស់ជនសង្ស័យប្តឹងជួសប្អូនស្រីរបស់ខ្លួនដោយបានរៀបរាប់លើបណ្តឹងនោះថានៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៨នាងនិងម្តាយបង្កើតបាននាំគ្នាចេញទៅចំការដោយទុកប្អូនស្រីនៅផ្ទះជាមួយឪពុកលុះថ្ងៃទី២៥នាងត្រឡប់មកដល់ផ្ទះវិញប្អូនស្រីដែលទើបមានវ័យ១២ឆ្នាំបានរៀបរាប់អំពីសកម្មដែលឪពុកចាប់រំលោភថាក្រោយពេលបងស្រីនិងម្តាយទៅចំការបាត់នៅល្ងាចម៉ោងប្រហែល៥ ប៉ាជិះម៉ូតូមកពីបញ្ចូលអាគុយ វិញរួចហើយបានបបួលខ្ញុំទៅរកត្រីតែខ្ញុំប្រកែកមិនទៅទេព្រោះឈឺកែងជើង ក្រោយមកប៉ាក៍បានយកកាំបិតចាក់កជ្រូក មកគម្រាមថាបើមិនទៅអាញសម្លាប់ចោល បន្ទាប់មកគាត់ក៍បានយកក្រណាត់មករុំមុខខ្ញុំ ហើយចាប់បីខ្ញុំទៅព្រៃតែមិនដឹងទៅដល់ណាទេ លុះក្រោយមកគាត់ដាក់ខ្ញុំចុះហើយស្រាយក្រណាត់ចេញពីមុខខ្ញុំ រួចគាត់សម្លុតអោយខ្ញុំស្រាតខោអាវចេញ រួចក៍ចាប់រំលោភខ្ញុំនៅក្នុងព្រៃនោះ ក្រោយរំលោភរួចគាត់អោយស្លៀកខោវិញទាំងហូរឈាម ហើយដឹកដៃខ្ញុំមកផ្ទះនិងប្រាប់ដដែលៗថាពេលឯងទៅដល់ផ្ទះត្រូវបោកខោចេញអោយស្អាត។ ករណីខាងលើនេះជនសង្ស័យត្រូវជាឪពុកដែលត្រូវបានចោទប្រកាន់ពីកូនស្រីបង្កើតរបស់ខ្លួននោះមិនបានឆ្លើយសារភាពនិងមិនទទួលខុសត្រូវតាមការចោទរបស់កូនស្រីរបស់ខ្លួននោះឡើយ។

ពាក់ព័ន្ធករណីខាងលើនេះកម្លាំងសមត្ថកិច្ចនៅតែបន្តការស៊ើបអង្កេតដើម្បីទទួលបានយុត្តិធម៌រៀងខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ