ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនជនជាតិវៀតណាម ម្នាក់ លួចឆ្លងដែនដោយខុសច្បាប់

7 ខែ មុន 60 តូ សុផល

រាជធានីភ្នំពេញ៖  នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៦និង១០នាទី ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានទួលគោក ប៉ុស្ត៍នគរបាលរដ្ឋបាលបឹងកក់ទី២ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ៦១៦ ភូមិ១៩ សង្កាត់បឹងកក់ទី២ ណ្ឌទួលឝោក ជាលទ្ធផល៖ ពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន០១នាក់ប្រុស គ្មានលិខិតឆ្លងដែនហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ