ព្រឹតិ្តការណ៍ថ្មីៗ

លាន់ដូចរន្ទះ! មុខផ្សារកុងទីន័រ រថយន្ត ISUZU បុករថយន្តក្រឡុកស៊ីម៉ង់​

1 ឆ្នាំ មុន 200 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងបើករថយន្តម៉ាក ISUZU មួយគ្រឿងដល់ផ្លូវបែកជាបួនដោយសារតែល្បឿនលឿនពេកក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់បណ្តាលឲ្យរថយន្តតូចការខូចខាតយ៉ាងដំណំ ។

ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ០១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ រដ្ឋសភា ក្រោយស្ថានទូតសូវៀត ជិតកុងទ័ន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងមួយគ្រឿងពណ៌សលាយបៃតងពាក់ស្លាកលេខ ភ្នំពេញ 5A-1465 បើកតាមបណ្តោយផ្លូវក្រោយស្ថានទូតសូវៀតទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក ISUZU ឌីមិចទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវរដ្ឋសភាវ៉ាក់អឺគ្នាត្រង់ផ្លូវបែកជាបួនចាប់ហ្រាំ្វងអូសបុករថយន្តធំបណ្តាលឲ្យរថយន្តអ៊ីស៊ុយៗនោះរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុតាកុងរថយន្ត ISUZU ព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុដោយសារតែខ្លួនមានជាតិអាកុលហើយឲ្យតំណាងមកដោះស្រាយសងសំណងទៅរថយន្តធំចំនួន៦០ដុល្លាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ