ព្រឹតិ្តការណ៍ថ្មីៗ

សំណាងមិនផ្ទុះ! លេចខ្លួនកាច់សោរជាន់ហ្គែស្ទុះទៅបុកធុងសាំង ក្រឡាប់ផ្ងារជើង!

4 ខែ មុន 275 តូ សុផល

រាជធានី​ភ្នំពេញ ៖ ​បុរសម្នាក់បើករថយន្ត Ford មួយគ្រឿងចូលចាក់សាំងនៅស្ថានីយ៍ប្រេងមួយកន្លែង នៅពេលចាក់សាំងនិងគិតលុយរួចហើយ ភ្លេចខ្លួនកាច់សោរជាន់ហ្គែរស្ទុះទៅបុកធុងសាំង ក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើលយ៉ាងច្រើន។

ហេតុការណ៍គ្រោះថ្នាក់គួរអោយភ្ញាក់ផ្អើលនេះ​​កើតឡើង​វេលាម៉ោង០៦និង១០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈ TOTAL តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានអោយឲ្យ TNN ដឹងថា​ :​ នៅមុនពេលកើតហេតុ​គេឃើញមានរថយន្ត Ford ពណ៍ស ពាក់ស្លាកលេខ​ភ្នំពេញ​ 2H-9784 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ​តាមផ្លូវសហព័ទ្ធរុស្សី រួចកាច់ចង្កូតបត់ចូលចាក់សាំង បន្ទាប់ពីចាក់សាំងនិងគិតលុយរួចហើយ គាត់ក៏ច្រលំជាន់ហ្គែរថយន្តស្ទុះទៅបុករះទូជាប់ធុងចាក់ប្រេង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង​ តែមិនមានរងរបួសដល់មនុស្សនោះទេ ភ្លាមៗនោះគេឃើញបុរសដែលបើកទ្វារថយន្តខាងលើ លូនចេញតាមទ្វារមក រួចទាក់ទងហៅសាច់ញាតិឲ្យមកកន្លែងកើតហេតុដើម្បីជួយដោះស្រាយចេញសំណង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ភ្លាមៗនោះបុរសដែលជាម្ចាស់រថយន្តបានសម្រួលជាមួយម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ រួចព្រមសងថ្លៃការខូចខាត ទាំងស្រុង ហើយហៅអ្នកឈរមើលហេតុការណ៍ជួយរុញរថយន្តឡើងមកវិញ ទើបសមត្ថកិច្ចអនុញាតិអោយកូនប្រុសម្ចាស់រថយន្ត បើកយកទៅជួសជុលដោយខ្លួនឯង៕AhBoYz៚

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ