ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ ល្បាតពួនស្ទាក់នៅមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀន៨កញ្ចប់

8 ខែ មុន 97 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានល្បាតពួនស្ទាក់នៅមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចផ្លូវបេតុង បានឃាត់ខ្លួ​នសង្ស័យម្នាក់ បន្ទាប់ពីឆែកឃើញគ្រឿងញៀន ៨កញ្ចប់ ។

​ការចុះរដ្ឋបាលនេះធ្វើឡើងវេលាម៉ោង០៩:៣០នាទីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានល្បាតពួនស្ទាក់នៅមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចផ្លូវបេតុង ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សមត្ថកិច្ចបានប្រាប់អោយភ្នាក់ងារ​ TNN​ ដឹងថា ជនសង្ស័យ​ខាងលើមានឈ្មោះ គង់ វាសនា ហៅ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងនោះយើងបានចាប់យកវត្ថុតាង ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៨កញ្ចប់ថង់ (ក្នុងនោះមាន៧កញ្ចប់តូច និង១កញ្ចប់ធំ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ គង់ វាសនា ហៅ ប្រុស បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ