ព្រឹតិ្តការណ៍ថ្មីៗ

ខ្មាន់កាំភ្លើង បាញ់៥គ្រាប់ សំដៅមនុស្សពីរនាក់ ក្នុងរថយន្ត TACOMA រងរបួសធ្ងន់ ក្នុងខណ្ឌសែនសុខ

7 ខែ មុន 1731 តូ សុផល

រាជធានីភ្នុំពេញ ៖ ហេតុការណ៏ផ្ទុះអាវុធមួយបានកើតនៅ ក្នុងខណ្ឌសែនសុខ បណ្តាលអោយ នារីម្នាក់និងបុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីខ្មាន់កាំភ្លើង ជិះរថយន្ត មិនស្គាល់ម៉ាកតាមបាញ់ប្រហារ ប៉ងផ្តាច់សង្ខា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខក្រុងភ្នំពេញ តែសំណាងល្អមិនស្លាប់គ្រាន់តែ ធ្ងន់និងស្រាល ហើយធ្លុះធ្លាយរថយន្ត ជាច្រើនគ្រាប់ផងដែរ ។

មុនកើតហេតុជនរងគ្រោះ មានគ្នា២នាក់ជិះរថយន្តមួយគ្រឿងម៉ាក TACOMA ស្លាកលេខភ្នំពេញ 2Q-5081 តាមផ្លូវ១៩៧៤ ក្នុងទឹសដៅពីកើតទៅលិច លុះបើកមកដល់មុខផ្ទះនារីរូបនោះ បម្រុងឈប់តថយន្ត ចុះស្រាប់តែ មានរថយន្តមួយគ្រឿងទៀត មិនស្គាលម៉ាក បានបើកមកឈប់ក្បែរ ហើយធ្វើការបាញ់ប្រហារ ទៅលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ ពីខាងស្តាំ នៃរថយន្ត បណ្តាលអោយ ត្រូវជនរងគ្រោះ ទាំងពីរនាក់ដែលនៅក្នុងរថយន្ត TACOMA នោះតែម្តង ដោយ នារីដែលគេប៉ងបាញ់ផ្តាច់ជីវិតត្រូវ៣គ្រាប់ គឺស្មាស្តាំ២គ្រាប់ កំភួនដៃខាងឆ្វេង១គ្រាប់ ចំនែកបុរសដែលបើរថយន្ត ត្រូវ១គ្រាប់ ចំ កំភួនដៃខាងស្តាំ ។

នារីដែលគេប៉ងបាញ់ផ្តាច់សង្ខាឈ្មោះ សិង វិន អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ នីងមានផ្ទះនៅកន្លែងកើតហតុខាងលើ ចំនែកបុរសជាដៃគូ មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា មាបមុខរបរជាអ្នករកសុី និងមាន ទីលំនៅ ម្តុំទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ និងជាម្ចាស់រថយន្ត TACOMA ។

ក្រោយកើតហេតុជនសង្ស័យ បន្ទាប់ពីបាញ់ហើយបានបើករថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបានបន្សល់ទុកនៅតែ ក្បាលគ្រាប់កាំភ្លើង ហើយជនរងគ្រោះ ត្រូវគេដឹក យកមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត្រ ផងដែរ ។

ហើយករណីខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចនៅមិនទាន់ដឹងថាជារឿង អ្វីនៅឡើយទេ ៕ AhBoYz៚

  

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ