ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃមុនគេវាយបងប្រុស ថ្ងៃនេះចេញមុខជាប់ខ្នោះសងសឹកបានសំរេច ទាញដាវកាប់គេវិញ របួស២នាក់!

8 ខែ មុន 1806 តូ សុផល

ខេត្តតាកែវ ៖ យុវជនម្នាក់មានកំហឹងជួសបងប្រុស ដែលត្រូវបានគេវ៉ៃ ពីថ្ងៃមុន បានយកដាវ និងដែកសសៃទៅកាប់គេដល់ផ្ទះ ត្រូវបានសមត្ថកិច្ចស្រុកទ្រាំងចាប់ខ្លួន ពីបទបង្កហិង្សាដោយចេតនា។

ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង២០និង២៥នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

បង្កឡើងដោយជនសង្ស័យ ឈ្មោះ ណាត ទុំ ភេទប្រុស​អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយដាវ នឹងដែក
សសៃមូល កាប់ទៅលើជនរងគ្រោះ ចំនួន០២នាក់៖ មានទី១.ឈ្មោះប៉ាល់ តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មានមុខរបរជាងជួសជុលម៉ូតូ របួសស្នាមត្រង់ដៃផ្នែកខាងឆ្វេង០១កន្លែង និងទី២.ឈ្មោះឆេង ពន្លក ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មានមុខរបរលក់បបរ របួសស្នាម ១កន្លែង ត្រង់ដៃផ្នែកខាងឆ្វេង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖មូលហេតុដែល ជនសង្ស័យយកដាវទៅកាប់ជនរងគ្រោះ ព្រោះជនសង្ស័យខឹងឈ្មោ: ឆេង ពន្លក ធ្លាប់បានវាយបងរបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចកំពុងតែកសាងសំណុំរឿងតាមនិតិវិធី៕ ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ