ព្រឹតិ្តការណ៍ថ្មីៗ

សោកស្ដាយ​ផង! បបួលគ្នាទៅលេងទឹកនាច លង់ស្លាប់ប្រុសស្រី២នាក់ ម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ នៅព្រៃវែង

8 ខែ មុន 2267 តូ សុផល

ខេត្តព្រៃវែង ៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ​ TNN បានអោយដឹងថា​ មនុស្សប្រុសស្រី៣នាក់បបួលគ្នាទៅលេងទឹកទន្លេ​នៅពេលទឹកនាច បណ្ដាលឲ្យលង់ទឹកស្លាប់ នៅចំណុចដីចុះ ដែលជាកន្លែងទេសចរណ៍ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

ករណីលង់ទឹកនេះកើតឡើងនៅវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់​ ថ្ងៃទី២៥ ខែកុម្ភះ​ ឆ្នាំ២០១៨នេះ នៅចំណុចទឹកដីដុះ ទើបបង្កើតថ្មី ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ភ្លាមៗនោះត្រូវអ្នកឃើញហេតុការណ៍ផ្ទាល់ស្រែកឆោរឡោរឡើង ទើបមានការភ្ញាក់ផ្អើលនាំគ្នាចុះជួយរក ។

ជនរងគ្រោះ ឈ្មោះ និល សុផានុត ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ យស់ ចាន់រស្មី ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់) ។

ចំណែកម្នាក់ទៀត ឈ្មោះ លន់ វិចិត្ត ភេទប្រុស អាយុ ១៨ឆ្នាំ កំពុងជួយសង្រ្គោះ នៅមន្ទីពេទ្យបង្អែកពាមជរ ។

បើយោងតាមសម្ដីប្អូនស្រីឈ្មោះ Nîî Nëâng ដែលអះអាងប្រាប់ភ្នាក់ងារ TNN ថា ប្អនជាអ្នកស្គាល់ ហើយបានប្រាប់ថាអ្នកទាំងបីនាក់ សុទ្ធតែរស់នៅភូមិតាអុក ឃុំវាលស្បូវ ខណ្ឌច្បាអំពៅ ជាមួយគ្នា។ ហើយមុនពេលកើតហេតុអ្នកទាំងបីថា នាំគ្នាទៅលេងទឹកទន្លេ​នៅពេលទឹកនាច នៅចំណុចដីដុះ ដែលជាកន្លែងទេសចរណ៍ មួយនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារដើម្បីទៅទទួលសពយកមកធ្វើបុណ្យតាមប្រពៃណី៕ AhBoYz៚   

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ