ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធទៅនឹងការណីវាយប្លន់យកម៉ូតូ

5 ខែ មុន 74 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ស្រាវជ្រាវចាប់ខ្លួនបានកាលពីវេកាម៉ោងម៉ោង៤ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨

នៅក្នុងបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដោយជាប់ពាក់ព័ន្ធទៅនឹងករណីវាយប្លន់យកម៉ូតូ ម៉ាកZOOMER X មួយគ្រឿងពីស្រ្តីម្នាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ។

លោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ បានឲ្យដឹងថា កាលពីវេលាម៉ោង១និង៤០នាទីទាបភ្លឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ មានករណីវាយប្លន់យកម៉ូតូម៉ាក ZOOMER មួយគ្រឿងពីស្រ្តីម្នាក់ ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ហើយក្រោយពីទទួលបានបណ្តឹង កម្លាំងនគរបាលប៉ុស្តិ៍ធ្វើការស្រាវជ្រាវ ទីបំផុតនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ នេះនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលសង្ងំលាក់ខ្លួនក្នុងបន្ទប់ជួល ភូមិជម្ពូវ័ន២ តែម្តង ដកហូតបានសម្ភារៈពាក់ព័ន្ធ ប្រព្រឹត្តល្មើសមានដែកសម្លាប់ឆ្កឹះសោ ចំនួន៥ ថ្នាំញៀន២កញ្ចប់ ដាវ់សាំម៉ូរ៉ៃមួយ និងឧបកេណ៍សម្រាប់ជក់គ្រឿងញៀន ។

ជនសង្ស័យទាំង៣នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ អន ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកើតហេតុ ។ ទី២ ឈ្មោះ ស្រឹង បញ្ញា ហៅម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ។ ទី៣ ឈ្មោះ រឿង រ៉ង ហៅជាតិ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ។ នគរបាលបន្តទៀតថា ស្រ្តីរងគ្រោះ ក្នុងករណីវាយប្លន់ខាងលើ មានឈ្មោះ អុឹង សុខឃីន អាយុ១៧ឆ្នាំ មុខរបរ ស្រ្តីម៉ាស្សា មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាក ZOOMER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-7475 ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ