ព្រឹតិ្តការណ៍ថ្មីៗ

Update: ជនសង្ស័យទាញកាំភ្លើងភ្ជុងប្លន់ក្នុងហាង WRING CAFÉ  កាម៉េរ៉ាសុវត្ថិភាព បង្ហាញមុខច្បាស់ណាស់!

7 ខែ មុន 824 តូ សុផល

រាជធានីភ្នំពេញ​ ៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ TNN បានអោយដឹងថា​ មានករណី ប្លន់ប្រដាប់អាវុធ ក្នុងហាង WRING CAFÉដោយជនសង្ស័យបានដកកាំភ្លើងខ្លីមួយដើមភ្ជុងប្លន់យកម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង និងលុយមួយចំនួនទៀត បានដោយសុវត្ថិភាព រួចជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង២០ និង១៥ នាទីយប់ ថ្ងៃទី២៣ ខែកុម្ភះ​ ឆ្នាំ២០១៨នេះ នៅចំណុចហាងយីហោ WRING CAFE ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

តាមកាម៉េរ៉ាសុវត្ថិភាព ភិនភាគជនសង្យ័យ រាងស្គម មុខជ្រុង សំបុលស្រអែម កំពស់ប្រហែល ១.៦៥ ម៉ែត្រ (ជនសង្ស័យកំណត់មុខសញ្ញាបានហើយ) កម្លាំងសមត្ថកិច្ច កំពុងរុករក និងស្រាវជ្រាវតាម ឃាត់ខ្លួន។

សំភារៈបាត់បង់រួមមាន:

១. ម៉ូតូ០១គ្រឿង ម៉ាកហុងដាShផលិតឆ្នាំ២០១៦ ពណ៍ស ផ្លាកលេខ1GJ-8157។

២. ទូរស័ព្ទ០១គ្រឿង ម៉ាកសាមសុង មានលេខ0969076782។

៣. ប្រាក់ ២២០ ០០០រៀល។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យ បណ្តឹងនៅ អាវុធហត្ថខណ្ឌជ្រោយចង្វារ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ