ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងចម្រុះខណ្ឌ​ចំការមន​ ចុះ​បិទ​ខារ៉ាអូ កូឡូសូ​ (Coloso KTV)​ ទាំងយប់ ក្រោយបែក​ធ្លាយ​វីដេអូ​អាក្រាត​កាយ ​របស់​នារី​ខារ៉ាអូខេ​ម្នាក់!

5 ខែ មុន 4002 តូ សុផល

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៨​នេះ កម្លាំង​គណៈកម្មាធិកា​ចម្រុះ បាន​ចុះ​បិទ​ទីតាំង ខារ៉ាអូខេ​ដែល​មាន​យីហោ Coloso KTV ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានីភ្នំពេញ​​។

បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា​ : ការ​ចុះ​បិទ​ទីតាំង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ ពី​សំណាក់​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន​​។

ការ​ចុះ​មក​បិទ​ហាង​ខារ៉ាអូខេ​យីហោ កូ​ឡូ​សូ Coloso KTV នេះ​ដែរ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​មួយ ដោយ​មាន​នារី​ស្រស់​ស្អាត​ម្នាក់​រាំ​ស្រាត​ល្វែង​លើ បញ្ចេញ​សុដន់ និង​សាច់​សខ្ចី ហើយ​មាន​បុរស​ម្នាក់​ឈរ​អោប​ពីក្រោយ ហើយ​ល្បី​ពេញ​បណ្តាញ​ហ្វេ​ស​ប៊ុ​កចែកចាយបន្តគ្នា ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​៕ AhBoYz៚

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ