ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ

8 ខែ មុន 145 តូ សុផល

កំពង់ស្ពឺ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨

នៅបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅការងារខែមីនា ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋាន ។
នៅក្នុងពេលនោះលោកមេបញ្ជាការបានក្រើនរំលឹកចំពោះនាយទាហាន នាយទាហានរងទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនិងដំណើរការនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងនោះពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅជុំវិញបរិវេនកន្លែងបោះឆ្នោត ។ លោកមេបញ្ជាការក៏បានមានប្រសាសន៍សូមបន្តនាំគ្នាចូលរួមតាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដើម្បីធានាការខ្វះខាតចាំបាច់ដល់គ្នាទៅវិញទៅមក ក្នុងន័យថា មនុស្សយើងគឺមានទុក្ខម្តងម្នាក់ ដូច្នេះយើងបានត្រៀមលក្ខណៈទុកសម្រាប់ជួយគ្នាក្នុងពេលយើងមានបញ្ហា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ