ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ​ ក្រុមចោរដកកាំភ្លើងចូលប្លន់ហាងកាហ្វេ Wring Cafe ផ្លូវ6A ផ្អើលដីជ្រោយចង្វារ

2 ខែ មុន 29 តូ សុផល

រាជធានីភ្នំពេញ​ ៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ TNN បានអោយដឹងថា​ ខណៈនេះមានករណី ចោរមួយក្រុម បានចូលក្នុងហាង WRING CAFE

រួចដកកាំភ្លើងខ្លីមួយដើមភ្ជុងប្លន់យកម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង និងលុយមួយចំនួនទៀត បានដោយសុវត្ថិភាព រួចជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមុននេះបន្តិចវេលាម៉ោង០៩យប់ ថ្ងៃទី២៣ ខែកុម្ភះ​ ឆ្នាំ២០១៨នេះ នៅចំណុចហាងយីហោ WRING CAFE ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

ខណៈនេះកម្លាំងសមត្ថកិច្ចមានទាំងកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថកំពុងអន្តរាគមន៍៕ ព័ត៌មានបន្ថែម TNN នឹងជម្រាបជូនបន្ថែមបន្តិចទៀតនេះ!​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ