ព្រឹតិ្តការណ៍ថ្មីៗ

ល្បែងស៊ីសងគ្រប់ប្រភេទ នៅតែជាចំនុចរសើប ដែលអាជ្ញាធរខណ្ឌទាំង១២ មិនគួរមើលរំលង

3 ខែ មុន 193 តូ សុផល

ភ្នំពេញ៖ រសៀលថ្ងៃទី២៣នេះ បន្ទាប់ពីគោលការណ៍ណែនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយឯកឧត្តមអគ្គារធិការនៃក្រសួងប្រៃសនីយ៍ អាជ្ញធរខណ្ឌទាំង១២ ស្នងការរងរាជធានី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាត្រួតពិនិត្យ និងរឹតបន្តឹងការងារបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំងឡាយ រួមទាំងហ្គេមបាញ់ត្រី ហ្គេមអនឡាញ ការចាក់បាល់ កុងស៉ីខុសច្បាប់ និងបើកក្លឹបកម្សាន្តនៅពេលថ្ងៃជាដើម។

ឯកឧត្តម មាន ចាន់យ៉ាដា សង្កាត់ធ្ងន់ថា បញ្ហាខាងលើនេះ បានជះឥទ្ធិពលជាខ្លាំងដល់ការសិក្សារៀនសូត្ររបស់ក្មេងៗ ហើយទីតាំងទាំងនេះ ភាគច្រើនបានបង្កប់នូវបទល្មើសផ្សេងៗ ពិសេសករណីគ្រឿងញៀន។

ដូច្នេះអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងខុសច្បាប់ទាំងនេះឱ្យអស់ពីភូមិសាស្ត្ររបស់ខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ