ព្រឹតិ្តការណ៍ថ្មីៗ

គប់គ្រាប់បែកច្នៃចូលផ្ទះលក់ចាប់ហួយ ផ្អើលទាំងយប់

2 ខែ មុន 232 តូ សុផល

ខេត្តឧត្តរមានជ័យ ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ ម៉ោង ២២.០០នាទី មានករណីឃាតកម្មមិនបានសំរេច០១ ករណី (គប់គ្រាប់បែកច្នៃ) បង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកឆ្នៃចូលផ្ទះជនរងគ្រោះឈ្មោះ ឌី ភិច ភេទប្រុស អាយុ៥៥ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បណ្តាលអោយស្រ្តីជាប្រពន្ធឈ្មោះ ជួន ឈុន អាយុ៤៥ ឆ្នាំ រងរបួសស្រាល ដោយដាច់រលាត់ត្រង់កជើង ថ្ងាស់ និងគល់ភ្លៅខាងឆ្វេង ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ ។


ក្រោយទទួលបានពត៌មានលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញខេត្ត និងស្រុក ចុះសើុបអង្កេតស្រាវជ្រាវកន្លែងកើតហេតុរកឃើញបំណែកគ្រប់បែកឆ្នៃកំប៉ុងជាច្រើនបំណែក លោកឧត្តមសេនីយត្រីស្នងការរង បានបន្ថែមថាឆ្លងតាមការសើុបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជុំវិញកន្លែងកើតហេតុពីកម្លាំងជំនាញ និងការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះ សន្និដ្ឋានថាជារឿងគំនុំ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីកំណត់មុខសញ្ញា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ