ព្រឹតិ្តការណ៍ថ្មីៗ

ដំណឹងចុងក្រោយ អ្នកចម្រៀង ឈ្មោះ បូចាន់ណាក់ របួសរលាកភ្លើងធ្ងន់ធ្ងរ ដោយសារអគ្គិភយ័ឆេះក្លឹបកំសាន្តLV ទទួលមរណភាពហើយ RIP

9 ខែ មុន 1796 តូ សុផល

ខេត្តព្រះសីហនុ៖ ដំណឹងចុងក្រោយ ប្អូនប្រុសអ្នកចម្រៀងឈ្មោះ បូចាន់ណាក់ ហៅវេហា អាយុ៣២ឆ្នាំ ដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរ ដោយសារអគ្គិភយ័ឆេះក្លឹបកំសាន្តLV ក្រុងព្រះសីហនុកាលពីយប់រំលងអាធ្រាត្រថ្ងៃ២១ឆ្លងចូលថ្ងៃ២២កុម្ភៈ២០១៨ បានទទួលមរណភាពហើយវេលាម៉ោង៣ទៀបភ្លឺថ្ងៃ២៣កុម្ភៈ២០១៨នេះ នៅមន្ទីរពេទ្យប្រទេសវៀតណាម ។ សូមចូលរួមសោកស្តាយ រំលែកទុក្ខជាមួយក្រុមគ្រួសារសព ដោយក្តីអាណិត និងសូមវិញ្ញាណក្ខន្ធ័ប្អូនប្រុសជួបតែសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។

គួរបញ្ជាក់ថា អ្នកចម្រៀងមហាជនរូបនេះ អ្នកក្រុងព្រះសីហនុអាចស្គាល់គាត់ច្រើន តាមរយៈបទចម្រៀងពិរោះៗដែលធ្លាប់ស្តាប់គាត់ច្រៀងនៅតាមកម្មវិធីកំសាន្តនានាក្នុងក្រុងព្រះសីហនុកន្លងមក ហើយសម្រាប់ខ្ញុំ បទចម្រៀងដែលខ្ញុំបានស្តាប់គាត់ច្រៀងចុងក្រោយគេប៉ុន្មានថ្ងៃមុននេះនៅហាងសូរិយាល្អ គឺបទ (ទំនួញអកឈ្មោល) ៕ ប្រភព៖ ហ៊ុយ ប៊ុនឡេង 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!