ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមកីឡាU16កងរាជអាវុធហត្ថកំពង់ស្ពឺទទួលបានជ័យលាភីលេខ១ទូទាំងខេត្តកំពង់ស្ពឺខណៈឈ្នះការប្រកួតផ្តាច់ព្រ័ទ្ធជាមួយក្រុមខ្លាំងU16 ពេជ្រនិល

2 ខែ មុន 152 តូ សុផល

កំពង់ស្ពឺ៖ រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមកីឡាបាល់ទាត់U16របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឡើងទទួលពានជាលើកទី១របស់ខ្លួនក្នុងឆ្នាំដំបូងនៃការជ្រើសរើសក្រុមU16ដំបូងរបស់បញ្ជាការដ្ឋាន ។ U16របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ឧសភាព នាយរងសេនាធិការដ្ឋាន និងមានលោកគ្រូបង្វឹក សុខ ចាន់ណា ត្រូវបានជ្រើសរើសសិស្សនៃអនុវិទ្យល័យទីរួមខេត្ត និងចាប់ផ្តើមប្រកួតចំនួន៤ប្រកួតក្នុងពូល ដោយទទួលបានជ័យ រហូតលេខ១ក្នុងពូលA រងចាំទាត់ខ្វែងជានិងលេខ២ពូលB ហើយU16ពេជ្រនិលក៏ទទួលជ័យជម្នះ U16កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប៉ះគ្នាក្រោមក្រសែភ្នែកមហាជនតាមដាននៃការប្រកួតកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ជាលទ្ធផលU16 បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទទួលបានជ័យជម្នះបន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត៩០នាទី ០២ទល់០១ ឈានទៅទទួលបានពានរង្វាន់លេខ១តែម្តង ។

សូមរំលឹកថា ៖ មិនថាតែក្រុមកីឡាបាល់ទាត់ដំបូងនោះទេ សកម្មភាពដ៏គួរកក់សម្គាល់មួយទៀតកីឡាប្រណាំងទូក-ង ដំបូងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក៏ទទួលបានពានរង្វាន់លេខ១បន្ទាប់បានប្រណាំងរយះពេល៣ថ្ងៃតាមបណ្តោយដងស្ទឹងព្រែកត្នោតក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែឆ្នាំ២០១៦ ដែលធ្វើឲ្យមហាមានការគាំទ្រចំពោះវិស័យកីឡារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺយ៉ាងខ្លាំង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ