ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋខ្មែរម្នាក់ចូលកាប់ឈើគ្រញូង ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន រីឯ៦នាក់ទៀតរត់ចូលព្រៃបាត់ស្រមោល

3 ខែ មុន 158 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ពោធិ៍សាត់ ៖ យោងតាមការឲ្យដឹងពី កម្លាំងសមត្ថកិច្ចនៃ វរការពារព្រំដែនគោក ៨២៥ មានពលរដ្ឋខ្មែរម្នាក់ត្រូវបាន ទាហាន ឈុតខ្មៅថៃចាប់ឃាត់ខ្លួន ហើយ៦នាក់ទៀត រត់គេចខ្លួនដោយសុវត្ថិភាព ខណៈពួកគេលួចឆ្លងដែន ចូលកាប់ឈើគ្រញ៉ូងខុសច្បាប់ ក្នុងទឹកដីថៃ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើទឹកដីថៃ ទល់មុខប៉ុស្តិ៍ភ្នំគុតឬស្សី ស្ថិតក្នុងភូមិសុផានហ៊ីម ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។
ប្រភពបន្តថា ជនសង្ស័យដែលទាហាន ឈុតខ្មៅថៃកងរយ៥៣៦ ចាប់ខ្លួននោះមានឈ្មោះ ស៊ឹម រ៉េន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបឹងប្រីយ៍ ស្រុកបាកាន ខេត្តពោធិ៍សាត់។ វត្ថុតាងដែលដកហូតបានរួមមាន ឈើគ្រញ៉ូង៥ដុំ និងម៉ាស៊ីនត្រង់ស៊ីន័រអារឈើ ១គ្រឿង។

ក្រោយពេលកើតហេតុ ខាងភាគីថៃ បានបញ្ជូនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តត្រាត ដើម្បីសួរនាំ ហើយបានជូនដំណឹង មកឲ្យកម្លាំងសមត្ថកិច្ច កម្ពុជាផងដែរ។
ដោយឡែកបុរស៦នាក់ទៀត ដែលចូលរួមលួចឆ្លងដែនចូល កាប់ឈើគ្រញ៉ូងខុសច្បាប់ នៅលើទឹកដីថៃ ហើយត្រូវបានរត់ចែកជើង គ្នាដោយសុវត្ថិភាព។ ទោះបីយ៉ាងណា ខាងភាគីថៃមិនទាន់បាន បញ្ជាក់ ពីអត្តសញ្ញាណរបស់ពលរដ្ឋ ទាំង៦នាក់នោះនៅឡើយទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ