ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ពីរ​ នាក់​ព្រោះ​តែ​ គ្រាប់​បែក​កែឆ្នៃ​ យកទៅបោកត្រី

4 ខែ មុន 127 តូ សុផល

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលបាលខេត្តមណ្ឌលគីរី បានអោយដឹងថា បុរស ពីររងរបួសធ្ងន់ ដោយសារបានយកគ្រាប់ទៅកែច្នៃ ដើម្បីយកទៅបោកត្រី ។

សមត្ថកិច្ចនគរបាល បានអោយដឹងថា ហេតុ ការខាងលើនេះ បានកើតឡើងនៅចំណុចអូរអញ្ជ័រ ស្ថិត នៅភូមិ អន្ត្រេះ ឃុំ អរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីវេលា ម៉ោង ១០ និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

អធិការនគរបាលស្រុកកោះញែក លោក ខ្លូត សុ ឃា ឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ផុន ញ៉ អាយុ ៥៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខាន់ ណា អាយុ ២៤ឆ្នាំ អ្នកទាំងពីរស្នាក់នៅភូមិ ឃុំខាងលើ ដោយរងរបួសម្នាក់ដាច់ដៃ និងម្នាក់ទៀតបែកគ្រាប់ភ្នែក ព្រមទាំងមានស្នាមរបួសពេញខ្លួន ។ សមត្ថកិច្ច អោយដឹងបន្តថា បច្ចុប្បន្នជនរងគ្រោះទាំពីរនាក់ ត្រូវក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ