ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀន៦នាក់ ត្រូវសមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួន

9 ខែ មុន 1011 តូ សុផល

ខេត្តកំពត ៖ នៅថ្ងៃព្រហស្បតិ៍ ០៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៧:៣០ នាទី

កម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាស បានចុះបង្ក្រាបករណីចែកចាយ និងប្រេីប្រាស់គ្រឿងញៀន នៅភូមិត្រពាំងមន្ត្រី ឃុំសំរេាងក្រេាម ស្រុកបន្ទាយមាស ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់ រួមមាន

១.ឈ្មោះ ចេវ សម្បត្តិ ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិកន្ទូង ឃុំតានី ស្រុកអង្គជ័យ ។

២.ឈ្មោះ សំ ចន្ធូ ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិតាព្រាម ឃុំសំរោមក្រោម ស្រុកបន្ទាយមាស ។

៣.ឈ្មោះ ចយ ស្រីនិច ភេទស្រី អាយុ ១៧ ឆ្នាំ នៅភូមិព្រៃមួយពាន់ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។

៤.ឈ្មោះ សារី ស្រីនាង ភេទស្រី អាយុ ១៨ ឆ្នាំ នៅភូមិត្រពាំងមន្ត្រី ឃុំសំរេាងក្រេាម ស្រុកបន្ទាយមាស ។

៥.ឈ្មោះ សារី ស្រីនិត ភេទស្រី អាយុ ១៧ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលេី ។

៦.ឈ្មោះ ភួន ចាន់ថន ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិកន្ទង់ ឃុំតានី ស្រុកអង្គជ័យ និងដកហូតបានថ្នាំញៀនចំនួន ០១ កញ្ចប់ធំ និងទូរស័ព្ទចំនួន ០២ គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!