ព្រឹតិ្តការណ៍ថ្មីៗ

ពលករខ្មែរ២នាក់ប្តីប្រពន្ធ ស្លាប់យ៉ាងអាណោចអាធ័ម នៅខេត្តរ៉ាក់យ៉ង ធាតុពិតជាអំពើរឃាតកម្ម

1 ឆ្នាំ មុន 3 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

បន្ទាយមានជ័យ ៖ ពលករខ្មែរ២នាក់ប្តីប្រពន្ធ ដែលគេសន្និដ្ឋានថា បានធ្វើឃាតគ្នាស្លាប់ទាំងពីរនាក់ ដោយសារប្តីយកកាំបិត មកអារ.កប្រពន្ធ រួចក៏អារ.កខ្លួនឯងតាមក្រោយ ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ០២:៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៦ នៅខេត្តរាក់យ៉ង ប្រទេសថៃ នោះត្រូវបាន អាជ្ញាធរសមត្ថកិច្ចថៃ ចុះធ្វើកោសល្យវិច្ច័យនិងស្រាវជ្រាវ នៅនិងកន្លែងកើតហេតុ រួចរកឃើញថា ជនរងគ្រោះទាំង២នាក់ មិនមែនស្លាប់ដោយសារ ធ្វើឃាតសម្លាប់គ្នានោះទេ ធាតុពិតគឺជាអំពើរឃាតកម្ម ។

សពរងគ្រោះទី១ឈ្មោះ សៃ សើ ភេទប្រុស អាយុ៣១ឆ្នាំ រីឯស្រ្តីជាប្រពន្ធ ឈ្មោះ តាំង សុខលី អាយុ៣០ឆ្នាំ អ្នកទាំង២រស់នៅខេត្តកំពង់ចាម ទើបតែចេញទៅធ្វើការ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានប្រមាណជាង ១ខែប៉ុណ្ណោះ ។

សមត្ថកិច្ចថៃ បានបញ្ជាក់ថា សពពលករខ្មែរ ទាំង២នាក់ ប្តីប្រពន្ធ ស្លាប់ដោយសារ គេយកវត្ថុរឹង (ដែក) វាយយ៉ាងដំណំ ជាពិសេសត្រង់ក្បាល ទើបបណ្តាលឲ្យមានឈាម ស្រក់ហូរប្រលាក់ ពាសពេញ ក្នុងផ្ទះកើតហេតុ បែបនេះ ។

ក្រោយធ្វើកោសល្យវិច្ច័យ និងរៀបចំឯកសាររួចរាល់ សពរងគ្រោះ ទាំង២នាក់ ប្តីប្រពន្ធ ត្រូវបានភាគីថៃ ដឹកបញ្ជូនមកកម្ពុជា នៅយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ដើម្បីប្រគល់ឲ្យក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ នៅឯស្រុកកំណើត ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ សមត្ថកិច្ចកម្ពុជា-ថៃ កំពុងដុតដៃដុតជើង ស្រាវជ្រាវរកមូលហេតុ និងចាប់ជនល្មើស មកផ្តន្ទាទោស តាមច្បាប់ផងដែរ ៕IMG-20160520-WA0031 IMG-20160520-WA0030 IMG-20160520-WA0029}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: