ព្រឹតិ្តការណ៍ថ្មីៗ

យានដ្ឋានជួសជុលរថយន្តចំនួន០៧កន្លែង ត្រូវបានអាជ្ញាធរខណ្ឌសែនសុខនិង មន្ទីរសាធារណការក្រុងចុះពិនិត្យអាជីវកម្ម

1 ឆ្នាំ មុន 55 តូ សុផល

ភ្នំពេញ ៖ យានដ្ឋានជួសជុល តម្លើងទ្រុងរថយន្តដែលមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ច្បាប់បានកំណត់និងមិនមានច្បាប់ អនុញ្ញាតិចំនួន០៤កន្លែងក្នុងចំនួន០៧

ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ រួមជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ នគរបាល សន្តិសុខ បានចុះបិទផ្អាក សកម្មភាពបណ្តោះ អាសន្ន ក្រោយពីរកឃើញមាន តម្លើងទ្រុងរថយន្តខុសបច្ចេកទេសនិងអត់ច្បាប់ ។ ប្រតិបត្តិកានេះធ្វើឡើងកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២២កុម្ភះ២០១៨នៅផ្លូវ១០១៩ភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។

តាមអាជ្ញាធរបានឲ្យដឹងថា យានដ្ឋានចំនួន០៧កន្លែងដែលចុះមកពិនិត្យព្រឹកនេះឃើញមាន០៤ទីតាំង ដែលរកឃើញថា ពុំមានច្បាប់បើកអាជីវកម្ម ហើយលួចបន្លំតម្លើងកែច្នៃ ទ្រុងរថយន្ត ខុសបទដ្ឋានបច្ចេកទេស ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមន្រ្តីជំនាញ ស្រាវជ្រាវរកឃើញ ទីតាំងយានដ្ឋានលួចតម្លើងកែច្នៃទ្រុងតថយន្ត ខុសបច្ចេកទេស រួចមក ទើបសាលាខណ្ឌសែនសុខ ក្រោមបញ្ជាលោក ម៉ូវ ម៉ាណិត អភិបាលនៃគណៈអភិបាលខណ្ឌ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ កម្លាំងចម្រុះ រួមទាំងមន្រ្តីជំនាញមកពីមន្ទីរសាធារណការរាជធានីភ្នំពេញ បានចុះទៅផ្អាកអាជីវកម្មយានដ្ឋានគ្មានច្បាប់ចំនួន០៤កន្លែង ក្នុងខណ្ឌសែនសុខជាបណ្តោះអាសន្នក្នុងនោះនៅមានទីតាំងជាច្រើនទៀតដែលអាជ្ញាធរមិនទាន់ចុះពិនិត្យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!