ព្រឹតិ្តការណ៍ថ្មីៗ

ជិះលឿនពេកចុះពីស្ពានបុកខឿនផ្លូវ របួសទាំង៤នាក់

1 ឆ្នាំ មុន 99 tnn_admin

ភ្នំពេញ៖ យុវជន៤នាក់រងរបួសធ្ងន់​ និង ស្រាលបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនចុះពីលើស្ពានអាកាសខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវពេញទំហឹង។​ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២​ ខែកម្ភ: ឆ្នាំ២០១៨ ស្ថិតតាមបណ្ដយផ្លូវ២៧១ ចំនុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថាមុនពេលកើតហេតុ គេឃើញយុវជន​៤នាក់ ជិះម៉ូតូសង់០១៦ពណ៌ខ្មៅ មួយគ្រឿង​ ពាក់ស្លាកលេខ កំពង់ចាម1R5054 បើកពីត្បូងទៅជើងបានឡើងស្ពានក្នុងល្បឿនលឿនដូចហោះ​ ខណៈមកដល់ចំនុចកើតហេតុខាងលើ បានជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲប្លោងបោកទៅនឹងខឿន បណ្តាលអោយរងរបួសធ្ងន់ពីរនិងស្រាលពីរនាក់។ ភ្លាមៗនោះយើងឃើញរថយន្តសង្គោះមន្ទីរពេទ្យឯកជនមកដឹកទៅព្យាលបាល។ចំណែកម៉ូតូរងគ្រោះរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យរង់ចាំសាច់ញ្ញាតិយកឯកសារមក​ នឹងប្រគល់ជូនវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!