ព្រឹតិ្តការណ៍ថ្មីៗ

បុរសជនជាតិចិនម្នាក់ ខឹងដកលុយពីធនាគាមិនបាន រើសដុំថ្មបំរ៉ុងគប់ទ្វារកញ្ចក់ ត្រូវសមត្ថកិច្ចខ្លួន

1 ឆ្នាំ មុន 72 តូ សុផល

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បញ្ចេញនូវចរឹកដូចជាកាចហួសហេតុ បន្ទាប់ពីចូលទៅធនាគារ គោលបំណងដកលុយ តាមរយះទូATM តែសង្ស័យគ្មានលុយក្នុងកុង ទើបដកមិនបាន បែរជាបញ្ចេញចរឹកកោងកាច ឆ្កាដៃជើង រើសដុំថ្មបំរ៉ុងគប់ទ្វារកញ្ចក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រចាំទីនោះស្រាប់ឃាត់ ម្តងហើយម្តងទៀតមិនស្តាប់ រករឿងចង្អុលមុខសមត្ថកិច្ច តែមិនមានអ្នកចេះភសារចិន ទីបំផុត ចាប់ឃាត់ខ្លួននាំទៅអប់រំនៅប៉ុស្តិ៍ប៉ូលីស។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅធនាគារ ក្នុងមជ្ឈមណ្ឌលអ៊ែរវ៉ូត ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

បុរសជនជាតិចិន មិនស្គាល់ឈ្មោះឡើយ អាយុជាង៣០ឆ្នាំ ពិបាកទំនាក់ទំនងគ្នាដោយសារ មិនមានអ្នកចេះភាសារចិន អំឡុងពេលកើតហេតុ ។

តាមប្រភពពីសន្តិសុខ យាមប្រចាំនៅមជ្ឈមណ្ឌល ខាងលើបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិន ធ្វើដំណើរតាមម៉ូតូឌុប មកចុះនៅចំណុចខាងលើ ហើយដើរចូល ធនាគារ កន្លែងទូATM ក្នុងគោលបំណងដកលុយ តែម្នាក់ឯង ចុចទូATM ម្យងហើយម្តងទៀត រួចចាប់ផ្តើមឡូឡា មិនដឹងថាមនរឿងអ្វី បានជាបរទេសរូបនេះឈ្លោះជាមួយទូATM ទៅវិញ តែមតិភាគច្រើន សន្និដ្ឋាន កុងរបស់ជនជាតិចិនរូបនេះគ្មានលុយ ទើបបើកមិនបានដកលុយមិនចេញ ទើបចាប់ផ្តើមបញ្ចេញចរឹកឆេវឆាវ ជាងខ្លាទៅទៀត ដើរចេញក្រៅ ស្រែឆ្កាដៃជើងតែម្នាក់ឯង រើសបានដុំថ្មបំរ៉ុងគប់កញ្ចក់ទ្វារ ត្រូវបាន កម្លាំងសមត្ថកិច្ច ក្បែរនោះស្រាប់ចាប់ឃាត់ យកដុំថ្មបោះចោល ស្រាប់តែបុរសរូបនេះ បញ្ចេញឫក ដូចសម្បើមរត់ទៅរើសដុំថ្មមកសារជថ្មី បំរ៉ុងគប់ តែត្រូវបានសមត្ថកិច្ចរារាំចាប់ ប្រតាយប្រតប់បណ្តាលឲ្យជ្រុះកាបូបលុយ និងដាច់ខ្សែដៃ នាំគ្នារើសប្រគល់ជូនបុរសខាងលើវិញ រួចនាំទៅធ្វើការអប់រំនៅប៉ុស្តិ៍ប៉ូលីស បន្ទាប់ពីបុរសខាងលើ គ្មានអ្នកណាជាដៃគូរជម្លោះជាមួយបែជាទៅឈ្លោះជាមួយទូATMទៅវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!