ព្រឹតិ្តការណ៍ថ្មីៗ

(ខ្សឹបដាក់មេក្រូ) បង្ក្រាបសង្វៀនជល់មាន់ កូនប្រសារលោក ហ៊ុន សាន នៅស្រុកបាទីរួចស្ងាត់ឈឹង ភ្លេចមើលបណ្តាស្រុកផ្សេងទៀត បាននឹងកំពុងរីកដូចផ្សិត តិចចាំ បទបញ្ជាពីនាយករដ្ឋមន្ត្រី ទៀតទៅ?

10 ខែ មុន 5813 តូ សុផល

ខេត្តតាកែវ ៖ ស្នងការរងនគបាលខេត្តតាកែវទទួលបន្ទុកព្រំដែនគឺលោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីនគបាលមួយចំនួនបានធ្វើរិះគន់ថា បានយកតួនាទីជាស្នងការរងទៅបើកល្បែង ស៊ីសងខុសច្បាប់ជាច្រើនកន្លែងនៅតាមបណ្ដោយព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាង របស់វៀតណាម ។

តាមប្រព័ត៌មានពីប្រជាពលរដ្ឋ និងមន្ត្រីដដែលបានឲ្យដឹងថា លោក វង្ស ណាវុធ មានកាស៊ីណូចំនួន ០៣ កន្លែង ស្ថិតនៅស្រុកចំនួន ០២ គឺស្រុកបូរីជលសារ និង ស្រុកគីរីវង់ ហើយប្រជាពលរដ្ឋមានការ ព្រួយ បារម្ភចំពោះភាពអសន្តិសុខដែលអាចកើតមានឡើងដោយសារល្បែងស៊ីសង ព្រោះបើតាមកាស៊ីណូ មានការភ្នាល់លក្ខណៈទ្រង់ធំ ប៉ុន្តែបើតាមស្រុកភូមិវិញក៏មានល្បែងជាច្រើន ដូចជាកន្ទុយលេខ ឬឆ្នោត យួន ដែលដើលក់សព្វដីតែម្តងនៅក្នុងខេត្តតាកែវ ។
យោងតាមមន្ត្រីនគបាលនៅច្រកទ្វាកំពង់ក្រសាំង នៅក្នុងស្រុកបូរីជលសារ ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងថា នៅក្នុងឃុំកំពង់ក្រសាំង ជិតប្រឡាយលោក ប៉ុល សារឿន មានការស៊ីណូអត់ច្បាប់២កន្លែងរបស់លោកស្នងការរងខេត្តម្នាក់ដែលមានល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ អ្នកចូលមកលេងជល់មាន់មានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម ។

បើទោះបីជាកាស៊ីណូនេះគ្មានច្បាប់ក៏ដោយក៏អាជ្ញាធរស្រុកបូរីជលសារ ឬសមត្ថកិច្ចមិនហ៊ានទៅហាម ឃាត់ដែរ ព្រោះជារបស់លោកស្នងការរងខេត្តដ៏មានឥទ្ធិពល។ មន្ត្រីនគបាលខាងលើបានបន្តថា កាស៊ីណូនៅស្រុកបូរីជលសានេះបានបើកលេងយូរណាស់មកហើយ ហើយនៅពេលថ្មីនេះលោកស្នងការរងម្នាក់បានទៅបើកកាស៊ីណូមួយកន្លែងទៀតនៅព្រំដែនកំណប់កែវដែលជាច្រករបៀងមួយតែបើតាមច្បាប់ការបើកល្បែងស៊ីសងដោយជ្រកក្រោមស្លាកកាស៊ីណូមិនបានឱ្យបើកនៅតាមច្រករបៀងឡើយគឺឱ្យបើកនៅតាមច្រកទ្វាអន្តរជាតិ។ តែនេះគ្រាន់ច្រករបៀងកំណប់កែវ១មានកាបើកល្បែងស៊ីសងដោយជ្រកក្រោមស្លាកកាស៊ីណូចំនួន២កន្លែង ស្ថិតនៅក្នុងឃុំតាអូ ស្រុកគីរីវង់ ។ កាស៊ីណូនេះ ឮថាមានការត់ការសុំច្បាប់អនុញ្ញាតិ ក៏ប៉ុន្តែ បើយោងតាមច្បាប់កាស៊ីណូគឺមិនអនុញ្ញាតិឱ្យមានល្បែងជល់មាន់ និងមិនអនុញ្ញាតិឱ្យជន ជាតិខ្មែរចូលលេងនោះទេ តែកាស៊ីណូលោកស្នងការរងគេឃើញមានជនជាតិវៀតណាម និងខ្មែរចូលលេងពេញៗមិនខ្លាចរអានឹងច្បាប់អីនោះទេ ។

សូមរំលឹកថា នៅខេត្តតាកែវមួយសព្វថ្ងៃមានកាស៊ីណូសរុបចំនួន ០៩ កន្លែងធំៗដែលសេស សល់ ពី ការបង្ក្រាបកន្លែងល្បែងជល់មាន់ទ្រង់ទ្រាយធំនៅស្រុកបាទី ហើបើល្បែងកន្ទុយ លេខវិញមានគ្រប់ភូមិ តែម្តង ហើយម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ យើងក៏ឃើញសមត្ថកិច្ចចាប់មេកន្ទុយលេខ្លះៗ ដែរតែក៏មាន ការដោះលែងទៅវិញក្រោយពីចាប់ខ្លួន ១ថ្ងៃ ទៅ ២ថ្ងៃ ក្រោយ មកផងដែរ។

អ្វីដែលកក្រើកផ្អើលពេញមួយប្រទេសប្រហែលជាមិនទាន់បាត់ស្នាមនៅឡើយ ជុំវិញការបង្ក្រាបសង្វៀន ជល់មាននៅស្រុកបាទី ដែលជាកម្មសិទ្ធិ កូនប្រសារ លោក ហ៊ុន សាន នៅឃុំ កណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង តែក្រោយពីបង្ក្រាបទីតាំងខាងលើហើយបែរជាស្ងាត់អោយឈឹងពុំដឹងមូលហេតុអ្វី បានជាបណ្តោយអោយ មានបនល្បែងស៊ីសងគ្រប់ប្រភេទរីកដុះដាលជាច្រើនកន្លែងគ្រប់បណ្តាលស្រុកបែបនេះ ជាពិសេស តាម បណ្តាព្រំដែន។

ពលរដ្ឋសង្ឃឹមថា ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ ព្រមទាំងស្ថាបនពាក់ព័ន្ធទាំងអស់មិនមើលរំលង រង់ចាំបទបញ្ជាពីនាយរដ្ឋមន្ត្រី បាននឹកឃើញ ចុះបង្ក្រាបនោះទេ។ ដកស្រង៖ takeolivenews

អង្គភាពព័ត៌មានយើង ស្វាគមន៍រាល់ការបកស្រាយ ពីសមីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ។ ទូរស័ព្ទទំនាក់ទំនង៖ 097 4444 174 / 096 3899 97

Animated GIF - Find & Share on GIPHY

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!