ព្រឹតិ្តការណ៍ថ្មីៗ

មិនគួរជឿ! លោក ប៊ុត សីហា​ ម្ចាស់ជ័យលាភី The Voice Of Cambodia រដូវកាលទី១ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនិងគ្រឿងញៀន

10 ខែ មុន 323 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ពិតជាបានឃាត់ខ្លួន  លោក ប៊ុត សីហា ម្ចាស់ជ័យលាភី The Voice of Cambodia រដូវកាលទី១ ពិតប្រាកដមែន ដោយជាប់ពាក់ព័ន្ធគ្រឿងញៀន។ការចាប់ខ្លួនតារាចំរៀងរូបនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ៥ និង ៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមមន្រ្តីនគរបាលបញ្ជាក់ថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានតាមដានលោក ប៊ុត សីហា ប្រមាណកន្លះខែមកហើយ ទើបតែចាប់ខ្លួននៅពេលនេះ ខណៈលោកកំពុងបើករថយន្តនៅតាមដងផ្លូវ។

ក្រោយស្ទាក់ចាប់ខ្លួន តារាចម្រៀងក្មេងវស្សារូបនេះ ត្រូវបាននាំខ្លួនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀត ៕

Animated GIF - Find & Share on GIPHY

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!