ព្រឹតិ្តការណ៍ថ្មីៗ

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅបានដំណើរការបើកវគ្គ ផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៏អន្តរជាតិ និងកាកបាទក្រហម

4 ខែ មុន 241 តូ សុផល

ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ​ ២០១៨

នៅសាលាខណ្ឌច្បារអំពៅ ក្រុមការងារកាកបាទក្រហមកម្ពុជា​ ដឹកនាំដោយ​ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង​ នាយកនាយកដ្ឋានសុខភាព បានចុះបើកវគ្គផ្សព្វផ្សាយ ស្តីពី​ “គោលការណ៍គ្រឹះ​របស់ចលនា ច្បាប់មនុស្សធម៌អន្តរជាតិ​ និងកាកបាទក្រហមកម្ពុជា” រយៈពេល១ល្ងាច ជូនដល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខា ក្រុមកាកបាទក្រហមសង្កាត់-ផ្សារ អ្នកស្មគ្រ័ចិត្តភូមិ​ នៅខណ្ឌច្បារអំពៅ សរុបចំនួន​១០០នាក់ ។

គោលបំណងនៃការបើកវគ្គផ្សព្វផ្សាយនេះ​គឺ​ ដើម្បីបង្កើនចំណេះដឹង​ ពង្រឹងសមត្ថភាពបន្ថែមទៀត​ដល់គណៈកិត្តិយស គណៈកម្មាធិ ការអនុសាខា ក្រុមកាកបាទក្រហមសង្កាត់-ផ្សារ អ្នកស្មគ្រ័ចិត្តភូមិទាំងអស់​ ទៅលើការយល់ដឹងឲ្យកាន់តែច្បាស់ពីប្រវត្តិចលនា​ គោលការណ៍គ្រឹះ​ ច្បាប់មនុស្សធម៌អន្តរជាតិ​ ការលើកកម្ពស់តម្លៃមនុស្សធម៌​ ដើម្បីបំពេញការងាររបស់ខ្លួនឲ្យបានកាន់តែប្រសើរ​ ជាពិសេសជួយផ្សព្វផ្សាយចំណេះដឹងនេះបន្តទៅដល់ប្រជាពលរដ្ឋ​ឲ្យបានយល់ដឹងកាន់តែទូលំទូលាយ​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ