ព្រឹតិ្តការណ៍ថ្មីៗ

ថ្មរបស់ iPhone 7 អាចប្រើបានយូរជាង iPhone 6s

1 ឆ្នាំ មុន 0 pisithleng

ព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple World Wide Developers Conference (WWDC) កាន់តែកៀកជិតមកដល់ហើយ ។ ហើយថ្មីៗនេះក៏លេចលឺពពតិ៍មានមកដែលថា iPhone 7 ជំនាន់ថ្មីត្រូវបានគេ រចនាមកមានភាពទាក់ទាញ ហើយជាពិសេសនោះ iPhone ជំនាន់ថ្មីនេះ ថ្មរបស់វាអាចប្រើបានយូរជាង iPhone 6s ទៅទៀត ។

យោងតាមរបាយការណ៍ Gizmodo នៅថ្ងៃចន្ទ័នេះ បានឲ្យដឹងថា ថ្ម iPhone 7 មានចំណុះ 1735mAh ប្រៀបទៅនឹង iPhone 6s មានត្រឹមតែចំណុះ 1715mAh ។ ចំណែកឯ iPhone 7 Plus មានចំណុះ 2810mAh គឺធំជាង iPhone 6s Plus ដែលមានត្រឹមតែ 2750mAh ប៉ុណ្ណោះ ។

iphone-7-battery-0

ក៏ប៉ុន្តែទាំងនេះគឺគ្រាន់តែជាពាក្យ ចចាមអារាមប៉ុណ្ណោះ ហើយយើងរង់ចាំមើលព្រឹត្តិការណ៍ WWDC ទាំងអស់គ្នា ដែលប្រពឹត្តិទៅក្នុងខែ កញ្ញា ខាងមុខនេះថា តើវាអាចដូចអ្វីដែលបែកធ្លាយឫទេ ៕

ប្រភព៖ Khmer Journal

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

%d bloggers like this: