ព្រឹតិ្តការណ៍ថ្មីៗ

ប្លែកៗ! ឃើញប្ដីប្រពន្ធគេកំពុងឈ្លោះ​គ្នា មិនជួយឃាត់ទេ បែរជាទាញដុំថ្ម វាយប្ដីបែកក្បាល ២៣ថ្នេរ​ ហើយរត់បាត់!

7 ខែ មុន 867 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដើរមកពីផឹកស៊ីវិញ ឃើញ ប្ដីប្រពន្ធ​២នាក់ប្ដីប្រពន្ធកំពុងប្រកែកគ្នា ស្រាប់តែស្ទុះទាញដុំថ្មីវាយ​យកៗ

បណ្ដាលអោយបុរសជាប្ដីរងរបួសបែកក្បាលជាច្រើនកន្លែងហូរឈាមជោគប្រាណ ភ្លាមៗនោះបុរសម្នាក់នោះបានរត់គេចខ្លួនបាត់។

ហេតុការដ៏ចម្លែកនេះកើតឡើងកាលពីម៉ោងជាង០៩យប់ថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះ​មានឈ្មោះ ស៊ន ម៉ៅ ភេទប្រុស​ អាយុ​៤០ឆ្នាំ មុខរបរសន្តិសុខសាលាខណ្ឌមានជ័យ មានទីលំនៅ​ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានប្រាប់ឲ្យភ្នាក់ងារ​ព័ត៌មាន TNN បានដឹងថា :​ នៅមុនពេលកើតហេតុ គាត់កំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដោយមិនបានប្រើហិង្សាលើគ្នានោះទេ ខណៈពេលដែលគាត់កំពុងស្រែកប្រកែកជាមួយប្រពន្ធគាត់តិចតួចប៉ុណ្ណោះ ហើយក៏លេចមុខបុរសម្នាក់ឈ្មោះ​ សំ ចាន់ណា ដើរចូលមក គាត់ស្មានតែជននោះចូលមកជួយឃាត់ ដើម្បីកុំអោយមានការឈ្លោះប្រកែកគ្នាបន្តទៀត ស្រាប់តែជននោះបានវាយគាត់មួយដៃបែកមាត់ គាត់ក៏បានរត់ដេញវាយវិញ មិនប្រយ័ត្នក៏រអិលជើងដួលផ្កាប់មុខ ស្រាប់តែជននោះបានរត់ទៅរើសដុំថ្ម រួចស្ទុះមកវាយក្បាលគាត់មួយទំហឹងជាច្រើនដង បណ្តាលឲ្យបែកក្បាលជាច្រើនកន្លែងហូរឈាមជោគប្រាណតែម្ដង។ ភ្លាមៗនោះជនរងគ្រោះដែលបែកក្បាលជាច្រើនកន្លែងនោះ ត្រូវបានក្រុមគ្រួសារនាំទៅមន្ទីរពេទ្យដេរអស់២៣ថ្នេរ ។

ចំណែកបុរស​ឈ្មោះ​ សំ ចាន់ណា ទីលំនៅ​មិនច្បាស់លាស់ នោះ បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុនទី១ ដើម្បីអោយសមត្ថកិច្ចស្វែងរកនិងឃាត់ខ្លួនជនបង្កយកមកចាត់ការតាមនិតីវិធីច្បាប់៕ AhBoYz៚

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ