ព្រឹតិ្តការណ៍ថ្មីៗ

យកផ្លែឡាមអារ ក សម្លាប់ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម ដោយសារតែ…………..

7 ខែ មុន 117 តូ សុផល

ខេត្តបាត់ដំបង៖ វិប្បត្តិផ្លូវចិត្តផឹកស្រាជាច្រាំ ឈានដល់ យកផ្លែឡាមអារកសម្លាប់ខ្លួនឯងដើម្បីបញ្ចប់សៅហ្មងទាំងទាំងពួង បង្កអោយមានការភ្ញាក់ផ្អើល កាលពីម៉ោង ២១ និង ៣០ នាទី ថ្ងៃទី២០ កុម្ភះ ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៥៣០ក ក្រុមទី៣៩ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សេន រ៉ាដា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលហេតុដែលធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះបណ្តាលមកពី មានការទំនាស់បែកបាក់ក្រុមគ្រួសារ និង ស្រវឹងស្រាជាប្រចាំ ។

ក្រោយពីធ្វើការត្រួតពិនិត្យរួចមក សាកសពខាងលើត្រូវបានមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ប្រគល់ឲ្យសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ