ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹង​ស្រា​ដេីរ​ដួល​ផ្កាប់​មុខ​ ទ្រូង​បុក​នឹង​គល់​ឈេី​ក្បាល​ជ្រមុជទឹក​ ស្លាប់​

4 ខែ មុន 36 តូ សុផល

ខេត្តព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថានៅ​វេលា​ម៉ោង​ប្រមាណ​១​៨​:៣០ នាទី​ ល្ងាច​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ មាន​បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់​ បាន​ស្រវឹងស្រា​ ហេីយ​ដេីរ​ដួល​ស្លាប់​។

រឿង​ហេតុ​នេះ​ បាន​កើតឡើង​នៅ​ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ បុរស​រងគ្រោះ​ ឈ្មោះ ហ្គេះ សាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខ​របរ​កសិករ​ រស់នៅ​ភូមិ​ឃុំ​ខាងលេី​។ 

តាម​ការ​បំភ្លឺ​របស់​ប្រជា​ពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថាៈ​ ជន​រង​គ្រោះ​ស្រវឹងស្រា​ សុខភាព​ខ្សោយ​ ដេីរ​ដួល​ដោយ​ខ្លួន​ឯង​ ទ្រូង​បុក​ផ្ទប់​ទៅ​នឹង​គល់​ឈេី​ ហេីយ​ ក្បាលជ្រមុក្នុងទឹកប្រឡាយ បណ្ដាលឲ្យ​ស្លាប់​ តែម្តង​។ 


ក្រោយពីពិនិត្យ​ ដោយមានការចូលរួម​មាន៖ លោកមេភូមិ លោកមេឃុំ និង​ នគរបាលប៉ុស្តិ៍​រដ្ឋបាល​ឃុំទឹកថ្លា សមត្ថកិច្ច​សន្និដ្ឋាន​ថា៖ ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ ស្រវឹងស្រា​ ដេីរ​ដួល​ផ្កាប់​មុខ​ បណ្តាល​ឲ្យ​ទ្រូង​បុក​ផ្ទប់​ នឹង​គល់​ឈេី​ ពិតប្រាកដមែន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ