ព្រឹតិ្តការណ៍ថ្មីៗ

បាញ់! មន្ត្រីយោធាម្នាក់បាញ់អ្នករត់តាក់ស៊ី​១គ្រាប់របួសធ្ងន់​ រួចរត់ទៅពួន ចុងក្រោយសមត្ថកិច្ចព័ទ្ធចាប់វាយខ្នោះ!

5 ខែ មុន 184 តូ សុផល

រាជធានីភ្នំពេញ​ ៖​ បុរសម្នាក់ជាមន្ត្រីយោធា ចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រា​ ហៅរថយន្តតាក់ស៊ីជិះចេញមកដល់មុខរោងកុនអង្គរ មិនដឹងថាមានរឿងអ្វីទេ

បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ីនគររាជ ចំចង្កេះខាងស្ដាំបណ្ដាលអោយរបួសធ្ងន់​ហើយ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង០៤ទាបភ្លឺ ថ្ងៃទី២០ ខែកុម្ភះ​ ឆ្នាំ២០១៨នេះ នៅចំណុចមុខរោងកុនអង្គរ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ​។

ប្រភពពីបុរសម្នាក់ជាអ្នករត់តាក់ស៊ីជាមួយជនរងគ្រោះ បានប្រាប់ឲ្យភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុ​ បុរសម្នាក់ជាមន្ត្រីយោធានោះ បានចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រា​ បានទាក់​ទងមកក្រុមហ៊ុននគររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីនគររាជ ដែលប្រចាំការក្បែរនោះ បើករថយន្តមកឌឹកបុរសជនសង្ស័យលក្ខណៈជាភ្ញៀវធម្មតាប៉ុណ្ណោះ ហើយពេលកំពុងធ្វើដំណើរមកដល់មុខរោងកុនអង្គរ មិនដឹងថាមានរឿងអ្វីទេ មន្ត្រីយោធាម្នាក់នោះបានដកកាំភ្លើងបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ីនគររាជ ចំចង្កេះខាងស្ដាំបណ្ដាលអោយរបួសធ្ងន់​ហើយជនសង្ស័យបានចុះពីលើរថយន្តរត់គេចខ្លួន ចូលទៅពួននៅលើជណ្ដើរច្រក​ដឿងហែមមួយកន្លែង នៅម្ដុំក្រោយសាលាសង្កាត់អូរឬស្សី១ បង្កអោយមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះធ្វើការដេញចាប់ឃាត់ខ្លួនបានតែម្ដង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ TNN បានបន្ត​ទៀតថា ជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីក្រុមហ៊ុន​ នគររាជ ត្រូវបានជនសង្ស័យបាញ់១គ្រាប់ ចំចង្កេះខាងស្ដាំ ត្រូ​វបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ខណៈនេះគ្រាប់កាំភ្លើងនៅបៀមជាប់មិនទាន់ដកចេញបានទេ ទើបបញ្ជូនចូលទៅបន្ទប់សង្គ្រោះបន្ទាន់ហើយ។

បច្ចុប្បន្នក្រោយពីដេញតាមឃាត់ខ្លួនបានហើយ សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លី​១ដើម ម៉ាកប្រាក់ហា ពីជនសង្ស័យ រួចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនិតីវិធីច្បាប់ ៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ