ព្រឹតិ្តការណ៍ថ្មីៗ

ដាស់អោយក្រោកទៅធ្វើការ ស្រាប់តែរឹងស្តូក

9 ខែ មុន 129 តូ សុផល

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានបងប្អូនប្រទះឃើញដេកស្លាប់នៅលើគ្រែដេកខណះទៅដាស់អោយក្រោកទៅធ្វើការស្រាប់តែរងបាត់ទៅហើយ។

ករណីនេះបង្កភ្ញាក់ផ្អើកាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២០ កុម្ភះ២០១៨នៅផ្ទះលេខ១២ផ្លូវបេតុងភូមិត្រពាំងរាំងថ្មីសង្កាត់ឃ្មួញខណ្ឌសែនសុខ។

សពឈ្មោះ អ៊ឹម ម៉ៅ ហៅឡូយ អាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះបងភូមិត្រពាំងរាំងថ្មីសង្កាត់ឃ្មួញខណ្ឌសែនសុខ។មានស្រុកកណណើតភូមិដីក្រហមឃុំសំរោងស្រុក
សំរោងខេត្តតាកែវ។

ប្រភពីស្ត្រីឈ្មោះអ៊ឹម ស៊ីណាត ត្រូវជាបងស្រីសពបានប្រាប់ថា កាលពីម៉ោង២០និខ៣០នាទីយប់ថ្ងៃទី១៩កុម្ភះ២០១៨មុនកើតហេតុក្រោយពីហូបបាយហើយប្អូនគាត់បានចូលសំរាកនៅលើគ្រែក្រោមផ្ទះដូចសព្វដងលុះដល់ម៉ោង៦និង៣០នាទីព្រឹកឡើងគាត់បានអោយប្តីទៅដាស់ប្អូនដើម្បីទៅធ្វើការស្រាប់តែពេលទៅដាស់ស្រាប់តែឃើញប្អូនស្លាប់បាត់ទៅហើយទើបបង្កភ្ញាក់ផ្អើនិងប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ករណីខាងលើភ្លាមសមត្ថកិច្ចបានចុះដល់គោលដៅខាងលើនិងធ្វើការពិនិត្យទៅលើសាកសពក្រោយពិនិត្យរួចឃើញថាបុរសខាងលើបានស្លាប់ដោយសារខ្យល់គហើយបានធ្វើ លិខិតប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!